ប្រពៃណាស់! កិត្តិនាម ព្រះនាងតូច នរោត្តម ជេនណា ល្បីរន្ទឺដល់សារព័ត៌មានថៃចុះផ្សាយសរសើរបែបនេះ!
S
SM
06 កក្កដា 2021 10:36 AM

ដូចមហាជនជ្រាបមកហើយថា ព្រះនាងតូចនរោត្តម ជេនណា ជាសិល្បៈការិនីមានព្រះជន្មវ័យក្មេងប៉ុន្តែមានឈ្មោះបោះសំឡេងនៅក្នុងចិត្តម​ហាជន ដោយសារសមត្ថភាព ទេពកោសល្យ របស់ទ្រង់។ ជាពិសេសអាចនិយាយបានទៅដល់៥ភាសា។ 

កត្តិនាមរបស់ព្រះនាងតូច មិនត្រឹមតែល្បីរន្ទឺក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ដោយកាលពីពេលថ្មីនេះ ទ្រង់បានបញ្ចេញបទចម្រៀង Cover ២បទ ។ ដោយមួយបទច្រៀងជាភាសាថៃលាយចិន និងមួយបទទៀតជាភាសាថៃសុទ្ធ ដើម្បីអនុវត្តភាសាដែលទ្រង់រៀន រហូតដល់សារព័តមានថៃ Sanook News ចុះផ្សាយពីជីវប្រវត្តិរបស់ព្រះនាងតូច និងពោលសរសើរថាទ្រង់ពិតជាគួរឱ្យស្រឡាញ់និងនិយាយភាសាថៃបានច្បាស់ល្អ។

 ចុច Link អានអត្ថបទថៃដែលបានចុះផ្សាយ

គួរបញ្ជាក់ផងដែរថា បទចម្រៀង២បទនោះមានដូចជា "Koo Gud"  និងមួយបទទៀតមានចំណងជើងថា "ช้ำคือเรา" ខណៈដែរមហាជនបានពោលសរសើរទ្រង់ថា ពិតជាបកស្រាយបានពីរោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត