ប្រទេសចិនបញ្ចេញកំហឹងចំពោះដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាអាមេរិកទៅកាន់កោះតៃវ៉ាន់
ត្រេន វុទ្ធី
08 មិថុនា 2021 06:00 AM

(ប៉េកាំង)៖ប្រទេសចិន បានបង្ហាញការខឹងសម្បារចំពោះសមាជិកព្រឹទ្ធសភាអាមេរិកដែលបានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ដើម្បីបរិច្ចាគវ៉ាក់សាំងការពារកូវីដ១៩ ដោយនិយាយថា វាអាចផ្តល់នូវកម្លាំងបំបែកខ្លួននៅលើកោះនេះ។

ទីក្រុងប៉េកាំង មើលឃើញកោះតៃវ៉ាន់ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលនឹងត្រូវរឹបអូសនៅថ្ងៃណាមួយដោយបង្ខំប្រសិនបើចាំបាច់ ហើយបានខឹងនឹងរាល់ការប៉ុនប៉ងការទូតបរទេសណាមួយ ដើម្បីទទួលស្គាល់វាជាប្រទេសឯករាជ្យមួយ។

គណៈប្រតិភូសមាជិកសភាអាមេរិក ៣ រូបបានធ្វើប្រតិភូមួយកាលពីថ្ងៃអាទិត្យ នៅទីក្រុងតៃប៉ិ ជាកន្លែងដែលពួកគេបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងបរិច្ចាគវ៉ាក់សាំងការពារកូវីដ១៩ ចំនួន ៧៥០.០០០ ដុល្លារដល់កោះតៃវ៉ាន់។ អំណោយនេះបានកើតឡើង នៅពេលកោះតៃវ៉ាន់ ចោទប្រកាន់ប្រទេសចិនថា បានរារាំងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការទទួលបានវ៉ាក់សាំង ដោយនិយាយថា វាជាផ្នែកមួយនៃយុទ្ធនាការដែលកំពុងបន្តរបស់ទីក្រុងប៉េកាំង ដើម្បីបំបែកកោះនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន បាននិយាយថា ប្រទេសចិនសំដែងនូវការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចនេះ និងបានធ្វើជាតំណាងដ៏ឧឡារិក” ។

លោក វ៉ាង ក៏បានទទូចដល់សហរដ្ឋអាមេរិក ឱ្យមានការប្រុងប្រយ័ត្ននៅពេលដោះស្រាយជាមួយបញ្ហាកោះតៃវ៉ាន់ ហើយចៀសវាងបញ្ជូនសញ្ញាខុសណាមួយទៅនឹងកងកំលាំងផ្តាច់ខ្លួននៅលើកោះនេះ៕

ដោយ៖ វុទ្ធី

ប្រភព៖ CNA

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត