រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបើកដំណើរការឡើងវិញ ផ្សារសាលាលេខ៥ គិតចាប់ពីថ្ងៃនេះតទៅ

កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីសម្រេចស្តីពីការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ផ្សារលាសាលេខ៥ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ការសម្រេចបើកអោយដំណើរការឡើងវិញ គិតចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះតទៅ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់តូបលក់ដូរទាំងអស់បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាល គឺ «៣ការពារ ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន៕ ដោយ៖ ភូរៈ
សូមអានខ្លឹមសារនៃសេចក្តីសម្រេចទាំងស្រុងដូចខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត



