តើហេតុអ្វីបានជាដំឡូងបារាំងគឺជាអាហារចាំបាច់សម្រាប់ទារក?
N
Nah-Rah
02 ឧសភា 2021 11:30 PM

ក្នុងនាមជាម្តាយឪពុកគ្រប់រូបតែងតែចង់ឲ្យកូនមានសុខភាពល្អនិងរឹងមាំ តួយ៉ាងការផ្តល់របបអាហារដល់ កូនពេលខ្លះវាមានភាពស្មុគស្មាញបន្តិច ជាពិសេសសម្រាប់ទារក។ ដំឡូងបារាំងវាមានគុណប្រយោជន៍ដ៏ច្រើន អ្នកជំនាញតែងតែណែនាំឲ្យម្តាយឪពុកផ្តល់វាជាអាហារដល់កូននៅពេលដែលពួកគេចាប់ផ្តើមញុំអាហារបាន។ វា​សំបូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត​ ព្រម​ទាំង​ផ្ដល់​ថាមពល​គ្រប់គ្រាន់​ដល់កូន​ដែល​កំពុង​លូតលាស់​ វាក៏ជាប្រភេទបន្លែមើមដែលមានសុវត្ថិភាពបំផុតដែរ។​ ​ 

អត្ថប្រយោជន៍​សុខភាព​នៃ​ដំឡូង​បារាំង​ចំពោះ​ទារក​មាន​ដូច​ខាង​ក្រោម​៖

សម្បូរដោយថាមពល

ដំឡូងបារាំងមួយមើមតូចផ្តល់ថាមពលប្រមាណ ៧៥ គីទ្បូស៊ូល ទារកដែលមានអាយុលើសពីប្រាំមួយខែត្រូវការរបបអាហារដែលមានថាមពលដើម្បីគាំទ្រដល់ការលូតលាស់ក៏ដូចជាការអភិវឌ្ឍនៃការឡើងទំងន់របស់ទារកផងដែរ។

មានគុណប្រយោជន៍សម្រាប់សុខភាពស្បែក

សម្បូរដោយវីតាមីនC និងអង់ស៊ីមជាច្រើនដែលផ្តល់សារជាតិចិញ្ចឹមយ៉ាងសំខាន់ទៅដល់ស្បែកបានយ៉ាងល្អ។ លើសពីនេះវាសម្បូរដោយសារជាតិ ប៉ូតាស្បូម ម៉ាញ៉េស្បួម សូដ្យូម និងវីតាមីនប៊េ៦ ដែលសុទ្ធសឹងជាសារជាតិចាំបាច់ដល់ការលូតលាស់របស់ទារក។

ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ

ការបញ្ចូលដំឡូងបារាំងទៅក្នុងរបបអាហាររបស់កូនវាពិតជារឿងត្រឹមត្រូវ ព្រោះថា​ដំឡូងបារាំង​​មាន​ផ្ទុក​សារធាតុ ​Anthocyanins ជា​សារធាតុមួយប្រភេទដែលអាចប្រយុទ្ធ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែលជាសារធាតុអាច​ជួយឲ្យ​កូន​​ជៀសផុតពី​ជំងឺ​ផ្សេង​ៗបាន​។

ជួយ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​​

​​​​​​ដំឡូង​បារាំង​អាច​ជួយ​​ធ្វើ​ឲ្យ​សុខភាពក្រពះពោះវៀតកូនតូចឲ្យរឹងមាំនិងមានសុខភាពល្អ។ ដោយសារដំឡូងបារាំង ក៏អាចជួយឲ្យការលូតលាស់បាត់តេរីល្អនៅក្នុងរាងកាយរបស់កូនកាន់តែច្រើន ចំណែកឯបរិមាណជាតិស្ករអាល់កាលីន (Alkaline) មាននៅក្នុងដំឡូងបារាំងធ្វើឲ្យកម្រិត​ជាតិ​អាស៊ីដ​នៅក្នុងរាងកាយទារកថយចុះផងដែរ។

ទោះបីដំឡូងបារាំងមានអត្ថប្រយោជន៍ច្រើនក៏ពិតមែន ម្តាយឪពុកក៏ត្រូវ​ចងចាំផងដែរថាត្រូវ​ លាង​សម្អាត​ និង​បក​សំបក​ដំឡូង​ឲ្យ​បាន​សព្វ​ល្អឲ្យ​កូន​ចាប់ផ្ដើម​ញ៉ាំ​ដំឡូងបារាំង​ឆ្អិន​​ដែល​កិន​ម៉ត់​ល្អ​ចំនួន​ពីរ​បី​ស្លាបព្រា​​​ និង​មិន​ត្រូវ​ឲ្យ​ពួក​គេ​ញ៉ាំ​ច្រើន​ពេក​នោះ​ទេ​។ ដើម្បី​កុំ​ឲ្យ​បាត់បង់​សារធាតុ​ចិញ្ចឹម​ ម្តាយឪពុកមិន​គួរ​ចម្អិន​ដំឡូង​បារាំង​ដោយ​ការ​ចៀន​នោះ​ទេ​៕

ដោយ៖ NC

ប្រភព៖ parenting.firstcry.com

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត