ឈុតតំណាងជាតិរបស់ រ៉េត សារីតា បានផ្លាស់ប្តូរទៅជាឈុត “ទេពរួបរួម” វិញក្នុងការប្រកួតលើឆាកអន្តរជាតិខាងមុខនេះ!
S
SM
05 មេសា 2021 10:03 AM

ក្រោយពីមហាជនបានបញ្ចេញមតិយោបល់ទៅលើឈុតតំណាងជាតិ ដែលកញ្ញា រ៉េត សារីតា បវរកញ្ញា​ច​ក្រ​វា​ល​កម្ពុជា​២០២០ គ្រោងយកទៅប្រកួតលើឆាកអន្តរជាតិ Miss Universe បានសុំឱ្យមានការផ្លាស់ប្តូររួចមកពេលនេះមានការផ្លាស់ប្តូរហើយ។ នេះបើតាមការបញ្ជាក់របស់ផេក Team Cambodia។

មុនដំបូង ឈុតតំណាងជាតិរបស់ រ៉េត សារីតា  ដែលត្រៀមទៅប្រកួតលើឆាកអន្តរជាតិ បវរកញ្ញាចក្រវាល Miss Universe លើកទី៦៩ នៅឯសហរដ្ឋអាមេរិកនាពេល​ឆាប់​ៗ​ខា​ង​មុខ​នេះ​​គឺឈុត “ល្ខោនតុក្តកាខ្មែរ” ​ មកជាឈុត “ទេពរួបរួម” វិញក្រោយពីលោក បូរ៉ា ដែលជាម្ចាស់ Designers ស្នើរសុំទៅកាន់ក្រុមហ៊ុនអោយ​ដក​តំ​ណែ​ង​​លោក​ចេញពីអ្នកច្នៃឈុតតំណាងជាតិ Miss Universe Cambodia។

  ឈុត ល្ខោនតុក្តកាខ្មែរ
  ឈុត ល្ខោនតុក្តកាខ្មែរ
  ឈុត ទេពរួបរួម
  ឈុត ទេពរួបរួម

ទន្ទឹមនឹងនេះ កញ្ញា រ៉េត សារីតា បានខិតខំហ្វឹកហាត់យ៉ាងខ្លាំងមុនពេលទៅប្រកួតលើឆាកអន្តរជាតិ ជាមុខមាត់ប្រទេសកម្ពុជា ខណៈកញ្ញាមានក្តី​សុបិនចង់ក្លាយជាស្ត្រីកម្ពុជាដំបូងគេដែលឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រាត់​ ដូច្នេះនាងអាចឱ្យពិភពលោក បានលឺនូវអ្វីដែលខ្លួននិយាយ៕

ដោយ៖ SM

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត