ចង់ឡើងគីឡូ តែញ៉ាំអ្វីក៏មិនបានផលមែនទេ? សាកវិធីសាស្រ្តទាំងនេះមើល៌!...
ភូមិន្ទ
27 មីនា 2021 12:30 AM

បុរសនារីមួយចំនួន​មានការមិនពេញចិត្តជាខ្លាំងជាមួយនឹងគីឡូរបស់ខ្លួនដែលស្គមពេក មិនសមាមាត្រជាមួយនឹងកម្ពស់ ព្រោះពេលស្លៀកពាក់អ្វីទៅគឺមិនសមចិត្តខ្លួន ហើយក៏ទើសភ្នែកអ្នកដទៃទៀតផង។ ពេលដែលចេញដើរទៅណាមកណា ឮតែពាក្យបង្អាប់ថា ស្គមដូចកុក ឬប្រយ័ត្តខ្យល់បក់រលំជាដើម។ ប៉ុន្តែ បញ្ហាធំស្ថិតនៅត្រង់ថា បើទោះបីជាពួកគេខិតខំញ៉ាំអាហារ ឬប៉ូវបំប៉នខ្លួនយ៉ាងណាក៏មិនទទួលបានលទ្ធផលល្អគាប់ តាមចិត្តចង់បានសោះ។ ឈប់បារម្ភទៀតទៅ សូមធ្វើការទទួលទាននូវប្រភេទអាហារទាំងនេះដើម្បីទទួលបានដំណោះស្រាយដ៏ល្អមួយ៖

ផ្លែ​ប៊័រ៖ តាមការស្រាវជ្រាវបានឱ្យដឹងថា ផ្លែ​ប៊័រ​ត្រឹម​តែមួយ​ចំហៀង​ផ្លែ​មាន​កាឡូរី​ដល់​ទៅ ១៤០កាឡូរី ហើយ​វា​ក៏​ជា​ប្រភព​នៃជាតិរ៉ែ ហ្វូ​លិ​ក​អាស៊ីត ​វីតាមីន និង​ប៉ូ​តា​ស្យូ​ម​ផងដែរ។

សាច់​ក្រហម៖  សាច់ក្រហមគឺស្ថិតនៅក្នុងក្រុមអាហារសាងសង់ ដែលសម្បូរទៅដោយ​ប្រូតេអ៊ីន ជាតិ​ដែក និង​កូ​ឡេ​ស្តូ​រ៉ូ​ល​ខ្ពស់​ដែល​អាចធ្វើឱ្យ​ទម្ងន់​របស់​អ្នក​កើនឡើង​យ៉ាង​ងាយ។

ទឹកដោះគោ​ស្រស់៖ ទឹកដោះគោស្រស់ក្នុងន័យនេះ ​គឺជា​ទឹកដោះគោ​សុទ្ធ មិនមែនជា​ទឹកដោះគោ​ដែល​គេ​ចម្រាញ់​យកជាតិ​ក្រែ​ម​ចេញរួច​នោះទេ។ វាមានផ្ទុក ​វីតាមីន និង​សារធាតុចិញ្ចឹមជាច្រើនមុខ ហើយក៏ជាគ្រឿងជួយឱ្យឡើងគីឡូបានយ៉ាងមានប្រិសិទ្ធភាពផងដែរ។  

ធញ្ញជាតិ ៖  គ្រាន់ធញ្ញជាតិផ្សេងៗដូចជា សណ្តែកដី កៅឡាក់ ស្វាយចន្ទី និង​គ្រាប់​ធញ្ញជាតិចម្រុះផ្សេងៗទៀតគឺមានផ្ទុកទៅដោយ ​ជាតិ​ខ្លាញ់​ សារធាតុចិញ្ចឹម និង​ជាតិ​សរសៃ ដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ជួយសម្រួលដល់សរីរាង្គផ្សេងៗឱ្យឆាប់ចាប់យកសារធាតុចិញ្ចឹមបានរហ័សជាងមុនផងដែរ។

ក្រៅពីនោះ លោកអ្នកក៏អាចទទួលទានបាននូវប្រភេទផ្លែឈើស្រស់ រួមជាមួយនឹងអាហារដែលសម្បូរទៅដោយជាតិកាឡូរីខ្ពស់ ដូចជាសាច់ជាប់ខ្លាញ់ជាដើម។ ប៉ុន្តែ ចូរចាំថាលោកពុំគួរបរិភោគតាមចិត្តតែអារម្មណ៍ពុះកញ្ជ្រោលនោះឡើយ ព្រោះថាការបរិភោគច្រើនពេក ឬអាហារច្រើនមុខពេកក្នុងពេលតែមួយក៏អាចធ្វើឱ្យប្រព័ន្ធរំលាយអាហារមានបញ្ហាផងដែរ៕

ប្រភព៖ https://www.healthline.com/nutrition/18-foods-to-gain-weight

ដោយ៖ ភូមិន្ទ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត