ញាក់សាច់! រ៉ូបកូនក្រមុំ ២ ម៉ូដនេះសរុបតម្លៃជិត ២៥លានដុល្លារ

ជារឿងធម្មតា! គ្រប់អស់បណ្ដាអ្នកមានទ្រព្យធន តែងតែចង់បានការចាប់អារម្មណ៍ជាពិសេសពីក្រសែភ្នែកមហាជន ដោយការរៀបចំតុបតែងខ្លួន ឱ្យបានស្រស់ល្អប្លែកពីគេឯង ហើយឯតម្លៃនៃគ្រឿងតែងខ្លួនទាំងនោះវិញក៏ថ្លៃកប់ពពកមិនធម្មតា។ តួយ៉ាងដូចជាកំពូលរ៉ូបទាំង២ ខាងក្រោមនេះ៖
១/. រ៉ូបដែលជាការសហការច្នៃរួមគ្នារវាងអ្នកច្នៃម៉ូដពីររូបគឺ RENÉE STRAUSS និង MARTIN KATZ កាលពីឆ្នាំ ២០០៦ នេះមានតម្លៃរហូតដល់ ១៦,២ លានដុល្លារឯណោះ។ ដើមហេតុដែលធ្វើឱ្យវាមានតម្លៃកប់ពពកបែបនេះក៏ព្រោះតែវាផលិតឡើងពីត្បូងពេជ្រមានតម្លៃសរុបរហូតដល់ ១៥០ ការ៉ាត់។

២/. រ៉ូបដែលច្នៃឡើងដោយកំពូលអ្នកច្នៃម៉ូដ YUMI KATSURA កាលពីឆ្នាំ ២០០៦ មានតម្លៃរហូតដល់ ៨,៣ លានដុល្លារ។ វាត្រូវបានរចនាឡើងដោយពេជ្រពណ៌មាស ៥ ការ៉ាត់និងពេជ្រពណ៌បៃតង ៨,៨ ការ៉ាត់៕

ដោយ៖ ភូមិន្ទ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


