
(រាជធានីភ្នំពេញ)៖ ម្តាយតារាកំប្លែងស្រីពីន ក្នុងក្រុមកំប្លែងនាយក្រឹមបានទទួលមរណៈភាពនៅព្រឹកនេះនាមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតបន្ទាប់ពីបានចូលសម្រាកព្យាបាលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
យោងតាមបញ្ចាក់ឲ្យដឹងរបស់តារាកំប្លែងរួមក្រុមអ្នកនាងស្រីលាភ ភរិយានាយក្រឹម បានប្រាប់ឲ្យដឹងនៅព្រឹកនេះថា៖ (ម្តាយស្រីពីន បានស្លាប់ហើយ គឺស្លាប់នៅព្រឹកនេះឯង នៅមន្ទីពេទ្យរុស្សី សូមបងប្អូនជួយគាត់ផងគាត់ក្រណាស់ ហើយណាមួយទៀត ស្រីពីនក៏មិនអាចចេញមកបានដែរ ដោយសារស្រីពីនជាប់ធ្វើចត្តាឡីស័កនៅមន្ទីពេទ្យរុស្សី!)។
សូមបញ្ជាក់ដែរថាអ្នកជំងឺដែលបានបាត់បង់ជីវិតនេះមានឈ្មោះ អុិន ម៉ានីតាភេទស្រី អាយុ៦២ឆ្នាំ រស់នៅក្រោយផ្សារសឡា ភូមិមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១និងត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗក្រោយពីអាការៈអ្នកស្រីអុិន ម៉ានីតាមានសភាពធ្ងន់ធ្ងរនោះ៕
ព័ត៌មានលម្អិតសារព័ត៌មានSBM Newsនិងធ្វើសេចក្តីរាយការណ៍នៅពេលក្រោយ៖
(ដោយ៖ អាន ប៊ុនរ័ត្ននៈ)



