រដ្ឋបាលស្រុកកោះធំ បានប្រកាសថា មានមណ្ឌលចត្តាឡីស័ក ចំនួន០៣កន្លែង !
Y
Yuth
09 មីនា 2021 12:45 PM

(ភ្នំពេញ)៖ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកកោះធំ ​បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា

រដ្ឋបាលស្រុកកោះធំ មានមណ្ឌលចត្តាឡីស័ក ចំនួន០៣កន្លែង ដែលមានទីតាំងដូចខាងក្រោម ៖

១. មណ្ឌលចត្តាឡីស័ក មានទីតាំងស្ថិតនៅក្នុងភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានអ្នកកំពុងធ្វើចត្តាឡីស័កសរុបចំនួន ៦នាក់ ស្រី ១នាក់។

២. មណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន កោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានអ្នកកំពុងធ្វើចត្តាឡីស័ក សរុបចំនួន ៦នាក់ ស្រី ៥នាក់។

៣. មណ្ឌលចត្តាឡីស័ក ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មានអ្នកកំពុងធ្វើចត្តាឡីស័ក សរុបចំនួន ២,១២០នាក់ ស្រី ៧១០នាក់៕

ដោយ៖ Yuth

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត