បើកបង្ហាញតារាកូរ៉េល្បីៗដែលមានថ្ងៃកំណើតដូចគ្នា!
S
SM
06 មីនា 2021 12:00 PM

ថ្ងៃកំណើតជាថ្ងៃមួយដែលសំខាន់សម្រាប់មនុស្សគ្រប់រូប ព្រោះជាថ្ងៃដែលបានឃើញពន្លឺព្រះអាទិត្យ ហើយមានវត្តមាននៅលើភពផែនដី។ ក្នុងថ្ងៃពិសេសនេះ គេក៏បានរៀបចំកម្មវិធីផ្សេងៗដើម្បីបង្ហាញនូវសេចក្តីស្រឡាញ់ជាដើម ដូចជាផ្តល់អំណោយពិសេសៗទៅដល់ម្ចាស់ខួប។

ដោយឡែកសម្រាប់តារាល្បីៗវិញ ត្រូវបានអ្នកគាំទ្រមួយចំនួនរៀបចំអំណោយដ៏មានតម្លៃ ឱ្យអាយដលរបស់ពួកគេ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ ដូចជា ផ្សាយពាណិជ្ជកម្ម ផ្សាយលើប៉ាណូជាដើម។

ទន្ទឹមនឹងនេះសម្រាប់អ្នកតាមដានវិស័យ K-Pop ក៏ដូចជា K-Drama វិញប្រាកដជាចង់ដឹងថាអាយដលរបស់ខ្លួន មានថ្ងៃកំណើតនៅថ្ងៃណា? ហើយមានថ្ងៃកំណើតដូចតារាណាផ្សេងទៀត? ថ្ងៃនេះ SBM News នឹងបង្ហាញតារាល្បីៗដែលមានថ្ងៃកំណើតដូចគ្នា៖

១.ខែមករា

- Jennie សមាជិក BLACKPINK និង Seungkwan សមាជិក Seventeen មានថ្ងៃកំណើតទី ១៦  

 - Moonbin សមាជិក ASTRO និង Chanwoo សមាជិក iKon មានថ្ងៃកំណើតទី ២៦

២. ខែកុម្ភៈ

- Na Eun សមាជិក A Pink និង Seulgi សមាជិក Red Velvet មានថ្ងៃកំណើតទី ១០

- J-Hope សមាជិក BTS និង Vernon សមាជិក Seventeen មានថ្ងៃកំណើតទី ១៨

៣. ខែមីនា

.- SUGA សមាជិក BTS ជាមួយ Taeyeon សមាជិក Girls’Generation  និង Jeon So Mi និង The Boyz Haknyeon មានថ្ងៃកំណើតទី ០៦

៤. ខែមេសា

- Eunhyuk សមាជិក Super Junior និង Jiho សមាជិក Oh My Girl មានថ្ងៃកំណើតទី០៤

៥. ខែឧសភា

- Sungjae សមាជិក BTOB និង Sunmi មានថ្ងៃកំណើតទី០២

- Naeun សមាជិក April និង Song Ji Eun មានថ្ងៃកំណើតទី០៥

- IU និង Jang Bum Joon (Busker Busker) មានថ្ងៃកំណើតទី១៦

- Eunha សមាជិក GFriend និង Hyomin សមាជិក T-ara មានថ្ងៃកំណើតទី៣០

៦. ខែកក្កដា

- Gong Yoo និង Heechul សមាជិក super Junior មានថ្ងៃកំណើតទី១០

៧. ខែសីហា

- G-Dragon និង Yang Se Hyung មានថ្ងៃកំណើតទី១៨

- Umji សមាជិក GFriend និង Yerin មានថ្ងៃកំណើតទី១៩

៨. ខែតុលា

- Ilhoon សមាជិក BTOB និង Jeonghan សមាជិក Seventeen មានថ្ងៃកំណើតទី០៤

៩. ខែវិច្ឆិកា

- RM សមាជិក BTS និង Chanhyuk សមាជិក AKMU មានថ្ងៃកំណើតទី១២

១០. ខែធ្នូ

- V សមាជិក BTS និង Joshua សមាជិក Seventeen មានថ្ងៃកំណើតទី៣០

ប្រភព៖ allkpop ដោយ៖ SM

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត