មានរឿងអ្វីមិនខាន! បានជាប្រពន្ធ បង្ហោះសារទៅសុវណ្ណ រិទ្ធី ថា៖ ខ្ញុំលែងទ្រាំជាមួយមនុស្សដូចលោកហើយ…
S
Sereyphuon Chhim
03 មីនា 2021 08:59 AM

ភ្នំពេញ ៖ មុននេះបន្តិច ធ្វើឲ្យអ្នកលេងហ្វេសប៊ុក ជាច្រើនពាន់ណាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ មាស សុជាតា ដែលគេស្គាល់ថាជាភរិយារបស់លោក សុវណ្ណ រិទ្ធី តារាហ្វេសប៊ុក និងជាអ្នកកាសែតល្បីឈ្មោះម្នាក់ នាងបានបង្ហោះសារមួយយ៉ាងដូច្នេះថា៖ “អ្នកឯងមកដោះស្រាយមួយខ្ញុំស្រួលបួល ឬក៏ចង់មិច ខ្ញុំលែងទ្រាំជាមួយមនុស្សដូចលោកហើយ Sovann Rithy”។

ជាមួយគ្នានេះ លោកស្រី មាស សុជាតា បានឱ្យដឹងថា តាំងតែពីលាចាកសិក្ខាបទមក ស្វាមីរបស់នាង គឺលោក សុវណ្ណ រិទ្ធ នៅមិនទាន់មកជួបនាងនៅឡើយទេ។

ក្រោយបង្ហោះសារខាងលើនេះ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Pich Ti Ka បានខមិនចូលមកថា៖

ហៅវាមក បើវាមិនមក ប្ដឹងវាទៅ ដាក់ហែងអោយផ្អើលហ្វេសបុកម្ដង។ កុំអោយវាសម្ដែងដ្រាម៉ាក្នុងហ្វេសបុកទៀត។ អោយសង្គមស្គាល់ពីធាតុពិតរបស់វា ថាវាពូកែសម្ដែងយ៉ាងម៉េចខ្លះ។

ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Zo Tear បានខមិនចូលមកថា៖ បើទប់បាន ក៏ទប់ទៅចែ ផុសចឹងមិនចំណេញអីទេ ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុគន្ធារី ប្រេនខឡិចសិន ខមិនចូលមកថា៖

មិចបានគាត់ទៅជាមនុស្សបែបហ្នឹង ពីមុនឃើញស្រលាញ់ប្រពន្ធកូនណាស់ ដល់ឥឡូវទៅជាចឹងទៅ អត់យល់ទេ។

ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Bella Bella មិនចូលមកថា៖

ខ្ញុំកាលពីមុនចូលចិត្ត តែក្រោយមកមានរឿងច្រើនណាស់ដែលធ្វើអោយខ្ញុំមិនសូវពេញចិត្តនិងទង្វើរបស់គាត់ តាំងពីបងនៅត្រូវគ្នាជាមួយគាត់ម្លេះ ដល់ឥលូវគាត់ធ្វើទង្វើមិនទទួលខុសត្រូវ(ចង់ដោះដៃ) លើបងចឹងទៀត រិតតែមិនចូលចិត្តថែមទៀត សុំទោសដែលនិយាយលើសលួស។

ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ LyLy Seang ខមិនថា៖ ពិបាកវាចាណាស់ ហេតុអី មិនអាចមកជុំគ្នាវិញបាន បើមានកំហុស គួរតែកែតំរូវគ្នា ព្រោះអាណិតកូនតូចៗ…។

គួរកត់សម្គាល់ដែរថា ប្រហែល២សប្តាហ៍មុននេះ គេឃើញលោក សុវណ្ណ រិទ្ធី បង្ហោះសារតាមហ្វេសប៊ុក ថា៖ អស់សង្ឃឹម ស្មើនឹងអស់អ្វីៗ មានសង្ឃឹម ស្មើនឹងមានអ្វីៗ។ ពាក្យសម្ដីដែលស្តាប់ហើយ អស់សង្ឃឹម ត្រូវបំភ្លេចចោល។ ពាក្យសម្ដីដែលស្តាប់ហើយ មានសង្ឃឹម ត្រូវចងចាំជានិច្ច។ ព្យាយាមចាកចេញពីមនុស្សដែលធ្វើឱ្យយើងអស់សង្ឃឹម។ ទេវតាមិនដែលផ្តាច់ផ្លូវអ្នកដែលចេះ"តស៊ូ"នោះទេ ។ ទេវតា ក៏មិនដែលទុកផ្លូវឱ្យអ្នកពូកែ"រអ៊ូ"នោះដែរ៕ (ដោយ៖ ឈ. សេរី)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត