ប្រមុខរាជរដ្ឋាភិបាល សម្រេចលុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង សម្រាប់ឆ្នាំ២០២១ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើ និងទទួលបានគោលការណ៍ឯកភាពពីសម្តេចតេជោ ហ៊ិន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយលុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង សម្រាប់ឆ្នាំ២០២១។
ក្នុងលិខិតមួយនេះ បានបញ្ជាក់ថា ការដាក់សំណើលលុបចោលនេះ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងបន្តរាតត្បាតនៅក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ និងដើម្បីចូលរួមសន្សំសំចៃថវិកាជាតិសម្រាប់ទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ច និងសង្គមក្នុងគ្រាលំបាកនេះ៕

ដោយ៖ Yuth
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត


