តើកោះតៃវ៉ាន់ គឺជាហានិភ័យធំបំផុតសម្រាប់ការប៉ះទង្គិចរវាងសហរដ្ឋអាមេរិក និងប្រទេសចិន មែនដែរឬទេ?
R
Reaksmey Seng
01 កុម្ភៈ 2021 03:38 AM

ភាពសំបូរបែប ប្រជាធិបតេយ្យ និងមានទីតាំងជាយុទ្ធសាស្ត្រស្ថិតនៅឆ្នេរសមុទ្រចិន តៃវ៉ាន់ គឺជាកោះនៃបញ្ហាដែលមិនចុះសម្រុងគ្នាបំផុតមួយរវាងសហរដ្ឋអាមេរិក និងចិន។ ចាប់តាំងពីការប្រយុទ្ធគ្នានៅក្នុងសង្រ្គាមត្រជាក់ រហូតដល់ការបើកចំហសេដ្ឋកិច្ចរបស់ប្រទេសចិន ភាគីទាំងពីរបានបញ្ចៀសសង្គ្រាមដោយបន្សល់ទុកនូវសំណួរថាតើអ្នកណាជាម្ចាស់នៃកោះនេះ។ តុល្យភាពមួយ កាន់តែពិបាកក្នុងការរក្សា ខណៈប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទទួលបានអំណាចបន្ថែមទៀតក្នុងការធ្វើតាមនូវអ្វីដែលលោកយល់ឃើញថា វាគឺជាទឹកដីនៃប្រទេសរបស់លោកដែលបានបាត់បង់ទៅ។ កងនាវាចរអាមេរិកប៉ាស៊ីហ្វិក និងអ្នកបោះឆ្នោតតៃវ៉ាន់ គឺជាអ្នកដែលបដិសេធការអះអាងថាកោះមួយនេះជាប្រទេសចិនតែមួយ។ ជម្លោះនេះ បានបើកការជជែកដេញដោលអំពីតៃវ៉ាន់នៅឯទីក្រុងវ៉ាស៊ីនតោន ដោយគេយល់ថា វាជាការបង្កើនជំហរសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីប្រឆាំងនឹងចិន ដោយមិនចាំបាច់ធ្វើសង្គ្រាមក្នុងការដោះស្រាយវិបត្តិតៃវ៉ាន់។ ប៉ុន្តែ តើវាអាចទៅរួចដែរឬទេ?

១. ហេតុអ្វីកោះតៃវ៉ាន់ សំខាន់ខ្លាំង?

កោះតៃវ៉ាន់ ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងដោយអេស្បាញ ហូឡង់ និងរាជវង្សឈិងរបស់ប្រទេសចិន។ ការបាត់បង់កោះតៃវ៉ាន់ពីរាជរង្សឈិងទៅកាន់ជនជាតិជប៉ុនបន្ទាប់ពីការបរាជ័យខាងយោធាមួយ នៅឆ្នាំ១៨៩៥ បានធ្វើ "ការបង្រួបបង្រួមឡើងវិញ" ដែលជាការប្រមូលផ្តុំគ្នាសម្រាប់ប្រជាជនចិនរាប់ជំនាន់ និងរាប់បញ្ចូលទាំងបក្សកុម្មុយនីស្តរបស់លោកស៊ី ជីនពីង ផងដែរ។ ចំពោះសហរដ្ឋអាមេរិក និងជប៉ុន កោះតៃវ៉ាន់ គឺជាបណ្តាញតភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់កោះទីមួយដែលពួកគេពឹងផ្អែកលើការទប់ស្កាត់ចិន និងការការពារផ្លូវពាណិជ្ជកម្មផងដែរ។ កោះនេះបានទទួលការការពារពីអាមេរិកដើម្បីក្លាយជាអ្នកផ្គត់ផ្គង់អេឡិចត្រូនិច និងទំនិញបច្ចេកវិទ្យាខ្ពស់ៗដទៃទៀតផងដែរ។ សព្វថ្ងៃនេះ តៃវ៉ាន់ក៏ស្ថិតក្នុងចំណោមប្រទេសប្រជាធិបតេយ្យដ៏សកម្មបំផុតមួយនៅអាស៊ី ចាប់អារម្មណ៍ចំពោះការជជែកវែកញែកអំពីរចនាសម្ព័ន្ធនយោបាយលោកខាងលិច ដែលមិនត្រូវគ្នានឹងវប្បធម៌ចិន។

ប្រភព៖ Wall Street Journal
ប្រភព៖ Wall Street Journal

២. ហេតុអ្វីកោះនេះមានជម្លោះ?

ការប្រយុទ្ធគ្នានេះកើតឡើងចាប់ពីសង្គ្រាមស៊ីវិលចិនក្នុងឆ្នាំ១៩៤៩ នៅពេលដែលសម្ព័ន្ធមិត្តអាមេរិកលោក Chiang Kai-shek និងអ្នកជាតិនិយមរបស់លោកបានបោះបង់ចោលដីគោកទៅឱ្យកុម្មុយនិស្តម៉ៅសេទុង។ សហរដ្ឋអាមេរិកបានគាំទ្រលោក Chiang ថាជាមេដឹកនាំត្រឹមត្រូវរបស់ប្រទេសចិន រហូតដល់អតីតប្រធានាធិបតី Richard Nixon បានព្យាយាមបង្កើតទំនាក់ទំនងជាមួយទីក្រុងប៉េកាំងនៅទសវត្សឆ្នាំ១៩៧០ ឡើងវិញ។ ជាលទ្ធផលគឺ “ គោលនយោបាយចិនតែមួយ” ដែលរដ្ឋធានីវ៉ាស៊ីនតោន បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិត ថាជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសចិន ដោយមិនបញ្ជាក់ពីជំហររបស់ខ្លួនលើអធិបតេយ្យភាពរបស់កោះតៃវ៉ាន់នោះទេ។ ប្រទេសចិនបានយល់ព្រមអត់ធ្មត់ចំពោះទំនាក់ទំនងក្រៅផ្លូវការរបស់សហរដ្ឋអាមេរិកជាមួយទីក្រុងតៃប៉ិ រួមទាំងការលក់អាវុធនៅក្រោមលក្ខខណ្ឌជាក់លាក់ ក៏ប៉ុន្តែចាប់តាំងពីពេលនោះមក វាបានបញ្ជាក់ពីសិទ្ធិក្នុងការយកកោះតៃវ៉ាន់ដោយបង្ខំដើម្បីការពារឯករាជ្យភាពរបស់ខ្លួន។ នោះមិនមែនជាបញ្ហាក្រោមអតីតប្រធានាធិបតីតៃវ៉ាន់លោក Ma Ying-jeou ទេ ដោយលោកគឺជាអ្នកជាតិនិយមដែលបានចូលរួមជាមួយទីក្រុងប៉េកាំង នៅក្នុងការចរចាជាបន្តបន្ទាប់រហូតដល់បញ្ចប់កិច្ចប្រជុំដែលមិនធ្លាប់មានពីមុនមកជាមួយលោកស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ។

៣. ហេតុអ្វីបានជាភាពតានតឹងកើនឡើងម្តងទៀត?

ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ លោកស្រី សាយ អ៊ឹងវិន (Tsai Ing-wen) កាលពីខែមករា ឆ្នាំ២០១៦ បានអនុវត្តផែនការរបស់ទីក្រុងប៉េកាំងសម្រាប់ការផ្សះផ្សាជាមួយក្រុមអ្នកជាតិនិយម។ លោកស្រី Tsai នៃគណបក្ស Democratic Progressive Party (DPP) ដែលបានបង្កើតឡើងតាមការសន្យាឯករាជ្យ បានបដិសេធមិនទទួលយកជំហររបស់លោក Ma Ying-jeou ដែលថាភាគីទាំងពីរជាកម្មសិទ្ធិរបស់ “ចិនតែមួយ” ឡើយ។ ទីក្រុងប៉េកាំងបានឆ្លើយតបវិញដោយការកាត់ផ្តាច់ការទំនាក់ទំនង កាត់បន្ថយការធ្វើដំណើរ និងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញដៃគូការទូតដែលនៅសេសសល់របស់តៃវ៉ាន់ទៅខាងពួកគេ។ ទីក្រុងប៉េកាំងក៏បានដកការគាំទ្ររបស់ខ្លួនចំពោះការចូលរួមរបស់តៃប៉ិ នៅក្នុងស្ថាប័ននានាដូចជា សភាសុខភាពពិភពលោកជាដើម និងបានដាក់សម្ពាធដល់ក្រុមហ៊ុនអាកាសចរណ៍ អ្នកលក់រាយ និងក្រុមហ៊ុនពហុជាតិផ្សេងទៀតដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយដែលចាត់ទុកតៃវ៉ាន់ជាប្រទេសមួយថែមទៀតផង។ លើសពីនេះ ថ្មីៗនេះ កងទ័ពរំដោះប្រជាជន (របស់ចិន) បានបង្កើនការធ្វើសមយុទ្ធនៅជុំវិញកោះនេះ រួមទាំង “ការល្បាតជុំវិញ” និងការលុកលុយចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ជាដើម។

ប្រភព៖ Taiwan-Vivekananda International Foundation
ប្រភព៖ Taiwan-Vivekananda International Foundation

៤. តើវិវាទនឹងឈានទៅដល់ណា?

ការប៉ះទង្គិចរវាងសហរដ្ឋអាមេរិក និងចិន នៅលើកោះតៃវ៉ាន់ បានលេចចេញជាថ្មីនៅក្នុងបញ្ជីហានិភ័យភូមិសាស្ត្រនយោបាយធំបំផុតនាពេលថ្មីៗនេះ។ ខណៈពេលដែលមហាអំណាចអាវុធនុយក្លេអ៊ែរទាំងពីរមានកម្លាំងលើកទឹកចិត្តជាច្រើនដើម្បីចៀសវាងសង្គ្រាម កំណើនយោធាយ៉ាងឆាប់រហ័សរបស់ចិន រួមជាមួយភាពភ្ញាក់ផ្អើលខាងគោលនយោបាយសហរដ្ឋអាមេរិកក្រោមអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបង្កើនហានិភ័យនៃការគិតខុស។ ប្រទេសចិនបានបាញ់មីស៊ីលរបស់នាវាដឹកយន្តហោះចូលក្នុងសមុទ្រចិនខាងត្បូង កាលពីខែសីហា (ឆ្នាំ២០២០) ជាការព្រមានជាក់ស្តែងមួយដែលយោធារបស់ខ្លួនអាចគំរាមកំហែងដល់នាវាទីក្រុងវ៉ាស៊ីនតោន។ ចំពោះខ្សែបន្ទាត់ក្រហមរបស់ចិនក៏មិនច្បាស់ដែរ ដោយអ្នកការទូតជាន់ខ្ពស់ចិនម្នាក់បាននិយាយកាលពីឆ្នាំ២០១៧ ថា ដំណើរទស្សនកិច្ចនៃនាវាចម្បាំងអាមេរិកមួយ អាចជាមូលដ្ឋានសម្រាប់ការវាយប្រហារក៏ថាបាន។ ខណៈពេលដែលសហរដ្ឋអាមេរិកលែងមានកាតព្វកិច្ចការពារកោះតៃវ៉ាន់ទៀតហើយ ការខកខានមិនបានជួយដល់សម្ព័ន្ធមិត្តដ៏សំខាន់បែបនេះអាចធ្វើឱ្យប៉ះពាល់ដល់ជំហរអន្ដរជាតិរបស់អាមេរិកក៏អាចថាបាន។

៥. តើសហរដ្ឋអាមេរិកបានឆ្លើយតបយ៉ាងដូចម្តេច?

ដោយចង់ដាក់សម្ពាធប្រទេសចិន លោក ដូណាល់ ត្រាំ បានឃ្លាំមើលការពង្រីកទំនាក់ទំនងយ៉ាងខ្លាំងជាមួយតៃប៉ិ។ បន្ទាប់ពីការឆ្លើយឆ្លងតាមទូរស័ព្ទជាមួយប្រធានាធិបតី លោកស្រីសាយ ក្រោយពីឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៦  លោក ត្រាំ បានបន្តអនុម័តការលក់យន្តហោះចម្បាំងជាលើកដំបូងក្នុងរយៈពេលបីទសវត្សរ៍ និងធ្វើដំណើរទស្សនកិច្ចជាន់ខ្ពស់បំផុតរបស់មន្រ្តីខុទ្ទកាល័យសហរដ្ឋអាមេរិក ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនប្តូរទំនាក់ទំនងជាមួយទីក្រុងប៉េកាំងមក។ ក៏ប៉ុន្តែ ប្រទេសចិន រារាំងសភាដែលបានអនុម័តច្បាប់លើកទឹកចិត្តដល់ការផ្លាស់ប្តូរការទូតនៅគ្រប់កម្រិតជាមួយកោះតៃវ៉ាន់ និងតម្រូវឱ្យមន្ទីរបញ្ចកោណជួយវាយតម្លៃតម្រូវការការពារជាតិរបស់កោះមួយនេះ។ អតីតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Michael Pompeo ទន្ទឹមនឹងនេះដែរ បានបើកកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយតៃប៉ិ និងបានដកវិធានការដែលរឹតត្បិតអន្តរកម្មជាមួយអ្នកការទូតតៃវ៉ាន់។

ប្រភព៖ South China Morning Post
ប្រភព៖ South China Morning Post

៦. តើអ្វីដែលប្រទេសចិនចង់បាន?

ទោះបីបក្សកុម្មុយនិស្តមិនដែលគ្រប់គ្រងកោះតៃវ៉ាន់ក៏ដោយ ចិនបានចាត់ទុកការគ្រប់គ្រងលើកោះនេះ ថាជាភាពចាំបាច់ដើម្បីបំពេញគោលដៅរបស់ខ្លួននិងបង្វែរប្រទេសចិនពី “ភាពអាម៉ាស់មួយសតវត្សរ៍” ដោយមហាអំណាចអាណានិគម។ ទីក្រុងប៉េកាំងអះអាងថា ជប៉ុនបានប្រគល់កោះតៃវ៉ាន់ទៅឱ្យ “ប្រទេសចិន” បន្ទាប់ពីចប់សង្គ្រាមលោកលើកទី ២ និងស្តីបន្ទោសជម្លោះបច្ចុប្បន្នស្តីពីការបដិសេធរបស់គណបក្ស DPP ក្នុងការទទួលយកវា។ លោកស៊ី បានបង្ហាញនូវឆន្ទៈកាន់តែខ្លាំងឡើងក្នុងការអះអាងការទាមទារអធិបតេយ្យភាពពីហុងកុង ដល់សមុទ្រចិនខាងត្បូង បន្តរហូតដល់ខ្ពង់រាបហិម៉ាឡៃឯណោះ។ ស្ថិតក្រោមការធានារបស់ខ្លួនចំពោះកោះតៃវ៉ាន់ នឹងធ្វើឱ្យទីក្រុងប៉េកាំងក្លាយជាមហាអំណាចប៉ាស៊ីហ្វិកដែលរឹតតែខ្លាំងជាងនេះទៅទៀត។ បញ្ហាត្រង់ថា ប្រជាជនតៃវ៉ាន់ខ្លួនឯងកំពុងតែមានការងឿងឆ្ងល់ចំពោះគំនិតនេះ។ មានតែ ៨% នៃប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលពេញចិត្តចំពោះការបង្រួបបង្រួមនៅត្រង់ចំណុចខ្លះ បើប្រៀបធៀបជាមួយ ២៦% ដែលចូលចិត្តឯករាជ្យបំផុត។ នេះបើយោងតាមការស្ទង់មតិមួយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ ក្រៅពីនេះ ស្ទើរតែ ៦០ ភាគរយ គឺចង់រក្សាស្ថានភាពដដែលដោយមិនកំណត់ ឬបើមិនដូច្នេះទេ ពន្យារពេលការសម្រេចចិត្ត។

. តើលោក ចូ បៃដិន មានជំហរយ៉ាងណា?

ក្នុងនាមជាអតីតសមាជិកព្រឹទ្ធសភា និងជាអនុប្រធាន លោក ចូ បៃដិន គឺជាអ្នកការពារ “ភាពមិនច្បាស់នៃយុទ្ធសាស្ត្រ” ដ៏យូរអង្វែងមួយចំពោះតៃវ៉ាន់។ តែគាត់បានសង្កត់សម្លេងធ្ងន់មួយនៅអំឡុងពេលយុទ្ធនាការប្រធានាធិបតី ដោយប្តេជ្ញាថា នឹងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីបង្កើនការការពារដែលមានការសម្របសម្រួលកាន់តែច្រើនឡើងនៃសិទ្ធិមនុស្ស និងការទទួលបានប្រជាធិបតេយ្យ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសន្យាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទីក្រុងតៃប៉ិ បន្ទាប់ពីប្រទេសចិនបានបើកការហោះហើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ចូលតំបន់ការពារដែនអាកាសរបស់ខ្លួន នៅប៉ុន្មានថ្ងៃបន្ទាប់ពីការឡើងកាន់ដំណែងរបស់លោក ចូ បៃដិន។ ទោះយ៉ាងណាក៏ដោយ ភាពចាំបាច់របស់រដ្ឋបាលត្រូវបានវាស់វែង ដោយបញ្ជាក់ជាថ្មីនូវកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយប្រទេសចិន និងជំរុញឱ្យទីក្រុងប៉េកាំង “ចូលរួមការសន្ទនាប្រកបដោយអត្ថន័យជាមួយតំណាងដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅតៃវ៉ាន់” ៕

ប្រភព៖ Nikkei Asia
ប្រភព៖ Nikkei Asia

ដោយ៖ Resin

ប្រភព៖ Bloomberg

ប្រភពរូបភាព៖ Taiwan News

The Reference Shelf

·       The Three Communiques that shape U.S.-China relations.

·       A Bloomberg News story on what an invasion of Taiwan would look like.

·       Ian Easton’s book: “The Chinese Invasion Threat: Taiwan’s Defense and American Strategy in East Asia.”

·       The Pentagon’s 2020 report on China’s military.

·       A QuickTake on Taiwan’s predicament, another on U.S.-China flashpoints and an explainer on the One China policy.

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត