ទីបំផុត! រកឃើញម្ចាស់ពានរង្វាន់ Master Chef Khmer រដូវកាលទី២ហើយ
S
SM
25 មករា 2021 02:43 AM

កម្មវិធីប្រកួតប្រជែងធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក Master Chef Khmer រដូវកាលទី២ បានរកឃើញម្ចាស់ជ័យលាភី ដែលបានទទួលងារជាកំពូលចុងភៅឯក ជាមួយនឹងប្រាក់រង្វាន់ ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយកាលពីរាត្រីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នេះ។

អស់រយៈពេលជាច្រើនខែដែលកម្មវិធីបានចាក់ផ្សាយជូនមហាជនដែលនិយមគាំទ្រកម្មវិធីប្រកួតប្រជែងធ្វើម្ហូបមួយនេះ។ ជាពិសេស ក៏មានបេក្ខជនជាច្រើនរូបមកពីតាមបណ្តាខេត្តផ្សេងៗ រួមទាំងរាជធានីភ្នំពេញ បានចូលរួមប្រកួតដើម្បីបំពេញក្តីស្រមៃខ្លួនឯងទៅជាកំពូលចុងភៅឯក និងក្លាយទៅជាម្ចាស់ពានរង្វាន់។

ការប្រកួតយ៉ាងស្វិតស្វាញមួយនេះទីបំផុតបានរកឃើញម្ចាស់ពានរង្វាន់ហើយគឺបានទៅលើ បេក្ខជន ប៉ិច ស្រីណុច មកពីរាជធានីភ្នំពេញ ដែរទើបតែមានអាយុ២០ឆ្នាំ ដែលអាចគ្រងតំណែងម្ចាស់ជ័យលាភីកម្មវិធីលំដាប់ថ្នាក់ពិភពលោក Master Chef Khmer ។ ចំណែកឯបេក្ខជន រឿង ចាន់ រ៉ា អាយុ២៨ឆ្នាំ បានគ្រងតំណែងម្ចាស់ជ័យលាភីលេខ២ ដែលមកពីខេត្តបន្ទាយមានជ័យ រីឯបេក្ខជន ទុយ សុភា ដែលមកពីខេត្តស្វាយរៀង បានទទួលជ័យលាភីលេខ៣ ។

ប្រភពរូបភាពពី MasterChef Khmer
ប្រភពរូបភាពពី MasterChef Khmer

សូមបញ្ជាក់ផងដែរថា កម្មវិធី Master Chef Khmer រដូវកាលទី២ បានចាក់ផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ៕

ប្រភពរូបភាពពី MasterChef Khmer
ប្រភពរូបភាពពី MasterChef Khmer
ប្រភពរូបភាពពី MasterChef Khmer
ប្រភពរូបភាពពី MasterChef Khmer

ដោយ៖ SM

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត