
ជាទូទៅ ស្បែកស្រអាប់គឺបណ្តាលមកពី ការត្រូវកម្តៅថ្ងៃលើសកម្រិត បរិយាកាសអ័ព្ទអួរ ស្ត្រេស ខ្វះជាតិទឹកឬសំណើម និងរបបអាហារទូទៅរបស់អ្នក។ សញ្ញាដែលបញ្ជាក់ឲ្យឃើញថា ស្បែកមានសភាពខ្មៅស្រអាប់នោះមានដូចជា ស្បែកមានសម្បុរមិនស្មើសាច់ មានភាពជ្រីវជ្រួញ មានមុននិងស្នាមអុជខ្មៅ និងមិនភាពរលោងជាដើម។
សាកល្បងទៅមើលមុខខ្លួនឯងក្នុងកញ្ចក់មើល៍ បើសិនជាលោកអ្នកមានសញ្ញាដូចបានរៀបរាប់អម្បាញ់មិញ អាចអនុវត្តការស្ក្រាប់មុខ និងរបៀបធ្វើស្រ្កាប់មុខនេះបាន៖

ស្ក្រាប់ស្ករ៖ សូមលាយស្ករក្រហមកន្លះពែង ប្រេងអូលីវ ២ស្លាបព្រា និង ទឹកឃ្មុំមួយស្លាបព្រា កូរចូលគ្នាឲ្យសព្វក្លាយជាល្បាយតែមួយ។ ដោយសារបរិមាណច្រើនបែបនេះ អ្នកអាចរកក្រឡណាមួយដាក់ទុកប្រើសម្រាប់លើកក្រោយទៀតបាន។ ដំបូងអ្នកត្រូវយកទឺកលាងមុខឲ្យសើម ហើយដួសយកស្រ្កាប់មកម៉ាស្សាជារង្វង់ ប្រមាណ ៤ទៅ៥នាទី ដើម្បីជម្រុះកោសិកាចាស់ៗចោល។ អាចអនុវត្តបែបនេះបាន ២ដង ក្នុងមួយសប្តាហ៍។


ស្ក្រាប់គ្រាប់សណ្តែកដីវ៉លណាត់៖ ជាបឋមអ្នកត្រូវគ្រាប់សណ្តែកដីវ៉លណាត់ប្រមាណ ៥ទៅ៦គ្រាប់ បុកឲ្យល្អិត ប៉ុន្តែកុំម៉ដ្ឋពេក មកលាយចូលក្នុងយ៉ាអ៊ួរមួយកែវ។ សូមបញ្ជាក់ថា គួរណាតែជ្រើសរើសយ៉ាអ៊ួរដែលមិនមានរសជាតិលាយ ឧទាហរណ៍ យ៉ាអ៊ួររសជាតិស្ត្រប៊ឺរី ជាដើម។ កូរចូលគ្នាដើម្បីឲ្យក្លាយទៅជាល្បាយ ងាយស្រួលសម្រាប់ប្រើប្រាស់ រួចយកលាបលើផ្ទៃមុខនិងកប្រមាណ១៥ទៅ២០នាទី លាងទឹកចេញជាការស្រេច។ អនុវត្តបែបនេះម្តងជារៀងរាល់សប្តាហ៍ ដើម្បីទទួលបានស្បែកដែលមានសភាពភ្លឺថ្លា និងម៉ដ្ឋរលោង ក្មេងជាងវ័យ៕


អត្ថបទដោយ៖ Jacqueli


