ជនសង្ស័យជនជាតិវៀតណាម២នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនល្បីល្បាញ តាមដងទន្លេរួម និងការបាឡាស្មាច់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ! 
Y
Yuth
21 ធ្នូ 2020 10:01 AM

(កំពង់ឆ្នាំង)៖ ជនសង្ស័យជនជាតិវៀតណាម២នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនល្បីល្បាញតាមដងទន្លេរួមនិងការបាឡាស្មាច់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១២និង០០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចទំនប់បារាំងស្ថិតក្នុងភូមិកណ្តាលសងហកាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងលោកវរះសេនីយ៍ឯក ហ៊ុលវាស្នា បានអោយដឹងថាជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើនេះមាន១ឈ្មោះ ប៊ួយយ៉ាំងសា ភេទប្រុសអាយុ២២ឆ្នាំជនជាតិវៀតណាម  ទី២ ឈ្មោះ ចាងប៊ុនថាន់ ភេទប្រុស អាយុ ៣០ឆ្នាំពួកគេទាំង២នាក់រស់នៅក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ជាមេខ្លោងជួញដូរចែកចាយ គ្រឿងញៀន ជាជនជាតិវៀតណាម ដែលក្រុមនេះតែងតែធ្វើសកម្មភាពចែកចាយថ្នាំញៀននៅតាមដងទន្លេ ក្នុងក្រុងកំពង់ឆ្នាំងហើយសមត្ថកិច្ចស្វែងរកយូរហើយ  ។ 

ក្រោយការឃាត់ខ្លួនជនសង្ស័យដែលជាមេខ្លោងដ៏ល្បីល្បាញចែកចាយថ្នាំញៀន ទាំង២នាក់នេះសមត្ថកិច្ចបានរាយការណ៍ជូនស្នងការនគបាលខេត្តលោកឧុត្តមសេនីយ៍ទោ ខូវលី និងបានសុំការអនុញ្ញាតិពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អ៉ិតសុធា ដើម្បីធ្វើការឆែកឆេនិងនាំខ្លួនជនសង្សយ័មេខ្លោងល្បីខាងចែកចាយគ្រឿងញៀនទាំង ២នាក់នាំយកមកការិយាលយ័ដើម្បធ្វើការសាកសួរ ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀន ២ កញ្ចប់ធំនិងកាណូតបាឡាម៉ាស៊ីន ៦ មួយគ្រឿងដែលជាមធ្យោបាយ និងឧបករណ៍សម្រាប់ឆក់ត្រីប្រភេទត្រជាក់ផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀននិងកាណូតត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ ៕

ដោយ សុក្ខារិន (Yuth)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត