ក្រោយដាក់កាមេរ៉ាស្វ័យប្រវត្តិបានមួយខែ ថតបានរូប និងវីដេអូពីដំរីអាស៊ីជាង១ពាន់ និងសត្វព្រៃជាច្រើនទៀត
S
Sreyleak Yith
•
17 ម៉ោងមុន

អន្តរក្រុង៖ កាមេរ៉ាស្វ័យប្រវត្តិចំនួន៤១គ្រឿង ត្រូវបានដាក់ពង្រាយនៅទូទាំងតំបន់គោលដៅរបស់គម្រោង អភិរក្សឆ្លងដែន។ ពេលនេះមានរយៈពេលមួយខែហើយ កាមេរ៉ា បានកត់ត្រាទិន្នន័យចំនួន៦៩៤៨ ពីសត្វព្រៃ សកម្មភាពមនុស្ស និងបរិស្ថាន...។

អង្គការ WWF cambodia បានឱ្យដឹងថា រូបភាព និងវីដេអូ ដំរីអាស៊ីចំនួន១៣៤៥ ត្រូវបានថតនៅ១៥ទីតាំង។ លើសពីនេះ  កាមេរ៉ា ក៏បានកត់ត្រាវត្តមានសត្វព្រៃផ្សេងទៀតដូចជា៖ ជ្រូកព្រៃ ឈ្លូស ស្វា កំប្រុក និងប្រភេទសត្វព្រៃផ្សេងៗ ដែលផ្តល់នូវព័ត៌មានមូលដ្ឋានដ៏មានតម្លៃ ស្តីពីជីវៈចម្រុះនៅទូទាំងតំបន់។ ការតាមដាន និងថតដោយកាមេរ៉ាស្វ័យប្រវត្តិ នឹងបន្តពេញមួយរដូវប្រាំង ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីវត្តមាន និងលំនាំនៃការផ្លាស់ទីរបស់ដំរីអាស៊ី ព្រមទាំងគាំទ្រដល់កិច្ចសហការអភិរក្សឆ្លងដែនរវាងកម្ពុជា និងវៀតណាម។

 WWF cambodia បន្ថែមថាលទ្ធផលទាំងនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា។ សូមថ្លែងអំណរគុណដល់ ក្រសួងបរិស្ថាន, WWF-Sweden WWF-Belgium WWF-US អាជ្ញាធរមូលដ្ឋាន និងសហគមន៍មូលដ្ឋាន ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការដ៏មានតម្លៃ ដើម្បីរួមចំណែកពង្រឹងការអភិរក្សដំរីអាស៊ីឆ្លងដែនរវាងកម្ពុជា-វៀតណាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត