ពស់ថ្លានជាង៣០០គីឡូក្រាម ត្រូវអាវុធហត្ថក្រុងសៀមរាបស្ទាក់ចាប់ និងវៃខ្នោះជនសង្ស័យម្នាក់
ហាក់ អ៊ីឌី
•
3 ម៉ោងមុន

ក្រុងសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះស្ទាក់ចាប់ និងបង្ក្រាបករណីរត់ពន្ធ/ដឹកជញ្ជូនសត្វពស់ថ្លានទម្ងន់រហូតដល់ជាង៣០០គីឡូក្រាម ដោយបានឃាត់ខ្លួន និងវៃខ្នោះបុរសម្នាក់យកទៅកាន់ទីបញ្ជាការ ដើម្បីបន្តនីតិវិធីច្បាប់...។    

បើតាមរបាយការណ៍បឋម នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា មុនឈានដល់ការស្ទាក់ចាប់ កម្លាំងជំនាញអាវុធហត្ថបានទទួលព័ត៌មាន និងស្រាវជ្រាវតាមដានមុខសញ្ញាយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានគោលដៅ និងស្ទាក់ចាប់ត្រួតពិនិត្យ រកឃើញសត្វពស់ថ្លានជាច្រើនក្បាលដែលមានទម្ងន់សរុបជាង៣០០គីឡូក្រាម កំពុងត្រូវបានដឹកជញ្ជូន នឹងលាក់ទុកដោយខុសច្បាប់។ ការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសសត្វព្រៃនេះ បង្កឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារបរិមាណសត្វពស់ថ្លានមានទម្ងន់ដល់ទៅជាង៣០០គីឡូក្រាម គឺច្រើនណាស់។ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន និងវៃខ្នោះភ្លាមៗនៅនឹងកន្លែង។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងសត្វពស់ថ្លានទាំងអស់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប នាំយកទៅកាន់ទីបញ្ជាការ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ក៏ដូចជាសហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះលែងសត្វព្រៃចូលទៅក្នុងទីកន្លែងធម្មជាតិរបស់ពួកវាធ្លាប់រស់នៅវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត