ក្រោយញេចមុន​រួច គួរធ្វើរឿងទាំង៥នេះ បើមិនចង់ឱ្យមុខមានដំបៅ​ក្រហម ​ឬ​ក្រម​រ​​ស្ងួត​ដ៏​គួរ​ឱ្យ​​ខ្ពើម
S
Sreyleak Yith
•
17 វិច្ឆិកា 2026 08:00 AM

សុខភាព៖ ការ​ញេច​មុន​ មិន​មែនជារឿងល្អដែលគួរធ្វើទេ ​ ប៉ុន្តែ​ពេល​ខ្លះ​ ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​ឯង​បាន​​ដែរ​។ ​ដូច្នេះ ដើម្បី​ឱ្យមុន​ដែល​ញេច​រួច​ឆាប់​ជា​សះ​ស្បើយ​ ​និង​កាត់​បន្ថយ​ការ​បំផ្លាញ​ចំពោះ​ស្បែក​ លោកអ្នកអាចសាកល្បងវិធីទាំង៥ ដែលមានដូចខាងក្រោម..។

១.លាង​សម្អាត​ផ្ទៃ​មុខ​បន្ទាប់​ពី​ញេច​មុន​៖ នៅពេលញេច​មុន​រួច​ សូមលាង​សម្អាត​ស្បែក​​ថ្នម​ៗ​ឱ្យ​បាន​ស្អាត​ ដោយ​ប្រើសាប៊ូលាង​មុខ​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​បរិវេណ​​នោះ​ ដែល​អាច​​តោង​​ជាប់​​ដៃ​របស់​យើង​ ព្រម​ទាំង​​ជៀសវាង​​​​​​ធ្វើ​ឱ្យ​ជ្រុះ​ក្រម​រ​ដែល​កំពុង​តែ​កកើត​ឡើង​។​ ២.ស្អំ​ទឹក​កក​​ប្រសិនបើ​ហើម៖ ​បន្ទាប់​ពី​ញេច​មុន​​ មុខ​​​អាច​ប្រឈម​​ការ​ហើម​ និង​​មាន​ស្នាម​ក្រហម​ជាក់​ជា​មិន​ខាន។​ យ៉ាង​ណា​ ​ ទឹកកក​អាច​ជួយ​កាត់បន្ថយ​បញ្ហា​​រលាក​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ​ ក៏​ដូចជា​អាច​ធ្វើ​ឱ្យ​ស្បែក​ឆាប់​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​។​ អាច​​ប្រើ​ដុំ​ទឹក​កក​ដោយ​រុំ​ជាមួយ​ក្រណាត់​ ឬ​កន្សែង​ទន់ៗ ​ស្អំ​នៅ​លើ​បរិវេណ​ដែល​ហើម​​នោះ​ រយៈពេល​ប្រហែល​ពីរ​បី​នាទី​​​ ដោយ​ធ្វើ​បែប​នេះ ​ឱ្យបាន​បី​បួន​ដង​ក្នុង​មួយ​ថ្ងៃ​។ 

៣.បន្ត​ទន្លាប់​ថែ​ទាំ​ស្បែក​មុខ​ជា​ប្រចាំ​៖​​ ការ​ថែទាំ​ស្បែក​មុខ​ គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​​ស្រីៗ​។​ សូមលាង​សម្អាត​មុខ​ឱ្យបាន​ពីរ​ដង​ ជា​រៀង​រាល់​ថ្ងៃ​ ក៏​ដូចជា​​លាប​ផលិតផល​ព្យាបាល​មុន​។​ ៤.បញ្ឈប់​ការ​កេះ​មុន​​៖ បន្ទាប់​ពី​ញេច​មុន​​រួច​យើង ​គួរ​តែ​ទុក​ពេល​ឱ្យ​ស្បែក​​បាន​ជា​សះ​ស្បើយ​ជា​មុន​សិន ​​​ដោយ​មិន​ត្រូវ​ញេច​ថែម​ ដើម្បី​​មើល​ថា ​វា​នៅ​សល់​គ្រាប់​​មុន​ទៀត ​ឬ​អត់​នោះ​ទេ​​។ ហើយ​​​​ការ​កេះ​ក្រមរ​ ក៏​​ជា​ការ​បង្អាក់​ដំណើរ​ការ​នៃ​ការ​ជា​សះ​ស្បើយ​​ដែរ​។ ៥.​ប្រើប្រាស់​ថ្នាំ​ ឬ​ក្រែម​​ព្យាបាល​មុន​៖ អាច​​សាកល្បង​ប្រើ​ថ្នាំ​ ឬក្រែម​​ព្យាបាល​មុន​ តែត្រូវតែជាការផ្ដល់ពីគ្រូពេទ្យត្រឹមត្រូវ មិនចេះតែទិញលាបផ្តេផ្តាសទ្បើយ ព្រោះអាចនាំឱ្យប៉ះពាល់ដល់ស្បែកមុខ។

គួរជ្រាបថា មិនមែនទាល់តែផលិតផល​ថែ​រក្សា​សម្រស់​​ថ្លៃ​ៗ បានធ្វើឱ្យ​ស្បែក​ស្រស់​ថ្លា ​ និង​ក្មេង​ជាង​វ័យទេ។ ជាក់ស្តែង ម៉ាសធម្មជាតិធ្វើពី​​​ផ្លែឈើ​៤មុខនេះ នឹងជួយឱ្យមុខស្អាតដូចប្រើផលិតផលដែលមានលក់លើទីផ្សារ ក្នុងនោះមានដូចជា៖ ១.ម៉ាស​​ផ្លែ​ប័រ​៖ ផ្លែ​ប័រស្រស់​ អាច​ជួយ​សង្គ្រោះ​ស្បែកពី​​បញ្ហា​ស្បែក​​របក​ និង​ស្ងួត ​​​រយៈពេល​យូរ​​ឆ្នាំ​បាន​យ៉ាង​​ពូកែ ព្រោះ​ផ្លែ​ប័រ​សម្បូរ​ទៅ​ដោយ​ប្រេង​ធម្មជាតិ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុ​រ៉ែ​ ដែល​អាច​​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​យ៉ាង​ជ្រៅ​ ដើម្បី​ផ្ដល់​ជាតិ​ទឹក​ និង​សំណើម​ដល់​ស្បែក​ ធ្វើ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ។ វិធីធ្វើ​​៖ កិន​ផ្លែ​ប័រ​ចំនួន​១​ផ្លែ​ ដោយ​ឆ្កៀល​យក​គ្រាប់​ចេញ​ ​បន្ទាប់​មក​លាយ​ជាមួយ​ទឹក​ឃ្មុំ​ និង​ទឹក​ក្រូច​ឆ្មារ​ចំនួន​១​ស្លាបព្រា​​កាហ្វេ​។ ​ កូរ​ឱ្យ​​សព្វ​ល្អ​រួច​យក​មក​​លាប​លើ​ផ្ទៃ​មុខ​ ទុក​ចោល​រយៈពេល​១៥​នាទី ហើយ ​លាង​ជម្រះ​ចេញ​ជាមួយ​ក​ក្ដៅ​ឧណ្ហ​ៗ​។

២.ម៉ាស​ផ្លែ​ក្រូច​៖ ផ្លែ​ក្រូច​មាន​ផ្ទុក​សារធាតុ​រំញោច​ ​ជួយ​បន្តឹង និងសម្អាត​ស្បែក​បាន​​ស្អាតល្អ។ ​ លើស​ពី​នេះ​ អាច​កាត់បន្ថយ​ជាតិ​ពណ៌​ស្លាកស្នាម​ និង​ស្នាម​មុខ​​។​ ជា​ពិសេស​ ម៉ាស​ទឹក​​ក្រូច​ អាច​ជួយ​កម្ចាត់​មុន​ក្បាល​ខ្មៅ​ ដែល​​កកើត​ឡើង​នៅ​ពេល​ខ្លាញ់​ និង​កោសិកា​ងាប់ៗ​នៃ​ស្បែក​លាយ​បញ្ចូល​គ្នា ​​​ធ្វើ​ឱ្យ​រន្ធ​ញើស​កក​ស្ទះ​​។ វិធី​ធ្វើ​​៖ លាយ​ទឹក​ក្រូច​ ចំនួន​២​ស្លាបព្រា​ និង​ទឹក​ក្រូច​ឆ្មារ​ចំនួន​១​ស្លាប​ព្រា​កាហ្វេ ​ បន្ទាប់មក​លាប​នៅ​លើ​ផ្ទៃ​មុខ​និង​បរិវេណ-​ក​ ទុករយៈពេល​២០​នាទី ​ បន្ទាប់​មក​លាង​​ចេញ​ជាមួយទឹក​​​ត្រជាក់។៣.ម៉ាសធ្វើពីពពួក​ផ្លែ​បឺរី​៖ ពពួក​ផ្លែ​បឺរី​​មាន ដូចជា​ស្ត្របឺរី​ ឈើរី​ ប្លូបឺរី មានសារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ​មាន​គុណប្រយោជន៍​ជួយ​កម្ចាត់​ជាតិ​ពុល ជួយ​​កម្ចាត់​បញ្ហា​មុន​ និង​ភាព​កខ្វក់​ចេញ​ពី​ស្បែក​។​

​មួយវិញទៀត ​ផ្លែឈើ​ទាំង​នេះ ក៏​​អាច​​ជួយ​ធ្វើ​​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ដែរ។ ​ វិធី​ធ្វើ​​៖ ​កាត់​ជាចំណិតរួច​ត្រដុស​ថ្នម​ៗ​នៅ​លើ​​ផ្ទៃ​មុខ​ បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ធម្មតា ​​ ឬ​កិន​ឱ្យម៉ត់លាយ​ជាមួយទឹកក​ឃ្មុំ​ចំនួន​១​ស្លាបព្រា​ ហើយ​លាបលើ​ផ្ទៃ​មុខ​ឱ្យ​សព្វ​ល្អ​ រួច​លាង​ជម្រះ​ចេញជាមួយទឹក​។ ៤.ម៉ាសធ្វើពីផ្លែ​គីវី​​៖ ក្នុងផ្លែ​គីវី​ មានផ្ទុកសារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​វីតាមីន ​C និង​វីតាមីន ​E។ ​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ជួយ​បន្សាប​រំហូរ​រ៉ាឌីកាល់​សេរី​ រីឯវីតាមីន ​C និង​វីតាមីន​ E ​ជួយ​ធ្វើ​ឱ្យ​ស្បែកក្មេង​ជាង​វ័យ​​។​ លើសពីនេះ ​​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​ UV ក៏ដូចជាបង្កើន​ការ​ផលិត​ខូឡាជែន​ ដែល​​ពន្យឺត​ការ​វិល​ទៅ​រក​ភាព​ចាស់​​។​ វិធី​ធ្វើ​​៖ យក​សាច់​ ឬ​ទឹក​គីវី​ លាយ​ជាមួយ​​ប្រេង​អូលីវចំនួន​២​ទៅ​៣​ស្លាបព្រា​កាហ្វេ​​។​ បន្ទាប់​មក​លាប​​​លើ​ផ្ទៃ​មុខ ហើយម៉ាស្សាជា​រាង​រង្វង់​ចុះ​ឡើង រួច​លាង​ជម្រះ​ជាមួយទឹក​ត្រជាក់ ជាការស្រេច​​៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត