តើ​អាហារ​អ្វីខ្លះ​ដែល​អាចកាត់បន្ថយហានិភ័យនៃការកើតមុន?
SBM News
•
31 សីហា 2022 06:30 AM

«មុន»ជា​បញ្ហា​ស្បែក​ដែល​អាច​បង្ក​ឱ្យ​មាន​ស្នាម​ជាំ​ជាច្រើន​ប្រភេទ​នៅ​លើ​ផ្ទៃ​ស្បែកមុខ។ ដុំពកទាំងនេះ ភាគច្រើនកើតមានលើ មុខ ក និងស្មា។ ជារឿយៗ មុនកើតដោយការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយ ដូច្នេះវាជារឿងធម្មតាបំផុតចំពោះក្មេងជំទង់។ វាបាត់​បន្តិចម្តងៗ​ដោយ​គ្មាន​ការ​ព្យាបាល ប៉ុន្តែ​ពេល​ខ្លះ​គ្រាន់តែ​វា​ចាប់ផ្តើម​បាត់​ទៅ​ វា​កាន់តែ​លេចឡើង​។ ករណីធ្ងន់ធ្ងរនៃជំងឺមុនប្រហែលជាមិនបង្កគ្រោះថ្នាក់ដល់រាងកាយទេ ប៉ុន្តែវាមានហានិភ័យខ្ពស់នៃការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត គំនិតចង់ធ្វើអត្តឃាត ការភ័យខ្លាចក្នុងសង្គម និងការគោរពឱ្យតម្លៃខ្លួនឯងទាប។ អ្នកអាចជ្រើសរើសការព្យាបាលដោយគ្មានវេជ្ជបញ្ជា ឬប្រើថ្នាំមុនតាមវេជ្ជបញ្ជា ដើម្បីដោះស្រាយបញ្ហាមុនរបស់អ្នក ជាពិសេសអ្នកគួរដឹងអំពីអាហារដែលអាចកាត់បន្ថយហានិភ័យនៃការកើតមុន។

តើ​អាហារ​អ្វីខ្លះ​ដែល​អាចកាត់បន្ថយហានិភ័យនៃការកើតមុន? 

ការញ៉ាំអាហារដែលមានជាតិស្ករទាបចេញពីកាបូអ៊ីដ្រាតស្មុគស្មាញអាចកាត់បន្ថយហានិភ័យនៃការកើតមុនរបស់អ្នក។ កាបូអ៊ីដ្រាតស្មុគស្មាញត្រូវបានរកឃើញនៅក្នុងអាហារដូចខាងក្រោម៖ គ្រាប់ធញ្ញជាតិទាំងមូល, សណ្តែកដី, ផ្លែឈើ និងបន្លែដែលមិនទាន់កែច្នៃ, អាហារ​ដែល​មាន​សារធាតុ​ផ្សំ​ដូច​ខាង​ក្រោម​ក៏​ត្រូវ​បាន​គេ​គិត​ថា​មាន​ប្រយោជន៍​សម្រាប់​ស្បែក​ដែរ៖ ស័ង្កសីរ៉ែ, វីតាមីន A និង E, សារធាតុប្រឆាំងអុកស៊ីតកម្ម។ ជម្រើសអាហារដែលមិនប៉ះពាល់ដល់ស្បែកមួយចំនួនរួមមាន៖ ផ្លែឈើ និងបន្លែពណ៌លឿង និងពណ៌ទឹកក្រូច ដូចជាការ៉ុត ផ្លែ apricots និងដំឡូងផ្អែម, ស្ពៃខ្មៅ និងបន្លែស្លឹកបៃតងខ្មៅ, ប៉េងប៉ោះ, ប៊្លូបឺរី, នំបុ័ងស្រូវសាលី, អង្ករ​សំរូប, សាច់មាន់ទួរគី, គ្រាប់ពូជ​ល្ពៅ, សណ្តែក, ត្រី salmon ត្រី mackerel និងប្រភេទផ្សេងទៀតនៃត្រីខ្លាញ់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត