ត្រាំ សន្យាប្រារព្ធពិព័ណ៌អាកាសចរណ៍ធំបំផុតនៅលើពិភពលោក
ហៀប ស៊ីថេត
•
11 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងអង្គការណាសា (NASA) នៅថ្ងៃសៅរ៍ទី៧ ខែវិច្ឆិកា បានលើកឡើងអំពីផែនការសម្រាប់សន្និសីទឧស្សាហកម្មអវកាស និងអាកាសចរណ៍ថ្មីមួយនៅក្នុងសហរដ្ឋអាម៉េរិក ដែលមានបំណងធ្វើឱ្យអធិកអធមលើសពិព័ណ៌អាកាសចរណ៍ធំៗនៅក្នុងបណ្តាប្រទេសផ្សេងទៀត។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

លោក ត្រាំ បានថ្លែងនៅក្នុងសុន្ទរកថាមួយថា ព្រឹត្តិការណ៍នេះ មានឈ្មោះថា «CapeWeek» ហើយគ្រោងនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលអវកាសខេណេឌី (Kennedy) ក្នុងរដ្ឋហ្វ្ល័រីដា ដោយនឹងចាប់ផ្តើមក្នុងរយៈពេល២ឆ្នាំខាងមុខទៀត។ ការបង្កើត CapeWeek ឡើងត្រូវបានគេចាត់ទុកជាជម្រើសជំនួសឱ្យការជួបជុំស្រដៀងគ្នានេះនៅបរទេស។ ហើយវាក៏កើតឡើងបន្ទាប់ពីសេតវិមាន បានជំរុញឱ្យក្រុមហ៊ុនអវកាសជៀសវាងការចូលរួមកិច្ចប្រជុំកំពូលអវកាសពិភពលោកដ៏លេចធ្លោ កាលពីខែកញ្ញានៅរដ្ឋធានី​ប៉ារីស ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron)។ ពិពណ៌ថ្មីរបស់អាម៉េរិកនេះ មានគោលបំណងលើកកម្ពស់អំណាចរបស់អាម៉េរិកក្នុងវិស័យអវកាស និងអាកាសចរណ៍ ព្រមទាំងទាក់ទាញពាណិជ្ជកម្មសកលលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត