ទណ្ឌិតជនជាតិថៃ១៩៧នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ក្រោយអនុវត្តទោសរួចរាល់
ហាក់ អ៊ីឌី
•
12 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ អាជ្ញាធរកម្ពុជា បានធ្វើការបណ្ដេញទណ្ឌិតជនជាតិថៃចំនួន ១៩៧នាក់ ចេញពីប្រទេសកម្ពុជា និងបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីពួកគេអនុវត្តទោសជាប់ពន្ធនាគាររួចរាល់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scam)...។

(រូបភាព ឈុន មករា) ក្រុមទណ្ឌិតជនជាតិថៃ ទាំង១៩៧នាក់ 
(រូបភាព ឈុន មករា) ក្រុមទណ្ឌិតជនជាតិថៃ ទាំង១៩៧នាក់ 

ប្រតិបត្តិការបណ្ដេញចេញនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦  ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា ជាមួយអាជ្ញាធរពាក់ព័ន្ធនៃព្រះរាជាណាចក្រថៃ។ ទណ្ឌិតប្រុសស្រីទាំង១៩៧នាក់នេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចថៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ក្រោយពួកគេបានអនុវត្តសទោសរួច(ជាប់ពន្ធនាគារ) ដែលប្រព្រឹត្តិបទល្មើសនៅក្នុងខេត្តសៀមរាប កាលពីពេលកន្លងទៅ។ បន្ថែមលើនេះ ទណ្ឌិតជនជាតិថៃ១៩៧នាក់ ត្រូវបានបិតទិដ្ឋាការមិនឱ្យចូលមកកម្ពុជាវិញ មានរយៈពេល៣ទៅ៥ឆ្នាំ។ 

រូបភាព ក្រុមទណ្ឌិតជនជាតិថៃ ទាំង១៩៧នាក់  
រូបភាព ក្រុមទណ្ឌិតជនជាតិថៃ ទាំង១៩៧នាក់  

ជាមួយគ្នាផងដែរ នៅរសៀលថ្ងៃដដែលនោះ អាជ្ញាធរថៃ ក៏បានប្រគល់ និងបញ្ជូនពលករខ្មែរចំនួន៩៦នាក់ ដែលបានចូលទៅធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសថៃ ត្រឡប់មកឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក។ពលករខ្មែរទាំងនោះ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តនានាក្នុងប្រទេសថៃ ដោយសារគ្មានលិខិតឆ្លងដែន គ្មានទិដ្ឋាការការងារ ឬលើសទិដ្ឋាការកំណត់។ បន្ទាប់ពីបានអនុវត្តនីតិវិធីរដ្ឋបាល និងធ្វើកំណត់ហេតុរួចរាល់ ភាគីថៃក៏បានបញ្ជូនពួកគេត្រឡប់ប្រទេសកំណើតខ្លួនវិញ ដូចគ្នា៕ រាយការណ៍ដោយ៖ ឈុន មករា

រូបភាព បងប្អូនពលករខ្មែរ 
រូបភាព បងប្អូនពលករខ្មែរ 
រូបភាព បងប្អូនពលករខ្មែរ 
រូបភាព បងប្អូនពលករខ្មែរ 
រូបភាព បងប្អូនពលករខ្មែរ 
រូបភាព បងប្អូនពលករខ្មែរ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត