ខឹងលក់គ្រឿងញៀនក្លែងក្លាយឱ្យ! អ្នកទិញ កា.ប់អ្នកលក់បណ្តាលឱ្យរបួ.ស ចុងក្រោយត្រូវចាប់ខ្លួនទាំងពីរ
អុន សម្ផស្ស
38 នាទីមុន

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ខឹងអ្នកលក់គ្រឿងញៀនក្លែងក្លាយឱ្យ ក៏ទាញពូថៅ ទៅកាប់បណ្ដាលឱ្យរងរបួស ហើយផ្ទុះរឿងដល់សមត្ថកិច្ច។ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចុះទៅចាប់ខ្លួនបានទាំងអ្នកលក់ និងអ្នកទិញបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់...។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១០កញ្ញា នៅចំណុចមុខកាស៊ីណូហ្គោលវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បុរសទាំង២នាក់ ដែលត្រូវចាប់ខ្លួន ឈ្មោះ ស៊ា សុវណ្ណ អាយុ៥៤ឆ្នាំ (ជាអ្នកាប់) និងឈ្មោះ សន ចាន់ធី អាយុ៤២ឆ្នាំ (ជាអ្នកលក់គ្រឿងញៀន)។ អ្នកទាំង២រស់នៅភូមិក្បាលស្ពាន១ជាមួយគ្នា។ 

បុរសឈ្មោះ ស៊ា សុវណ្ណ បានសារភាពនៅមុខសមត្ថកិច្ចថា រូបគេពិតជាបានយកពូថៅកាប់ទៅលើបុរសឈ្មោះ សន ចាន់ធី ដោយសារខឹងបុរសឈ្មោះ សន ចាន់ធី លក់គ្រឿងញៀនប្រភេទម៉ាទឹកកកក្លែងក្លាយឱ្យខ្លួនក្នុងតម្លៃ១៥០០០រៀល។ បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនបុរសទាំង២នាក់នេះ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត