ព្យុះទី២៤ឈ្មោះ«ក្រវាន់»លេចវត្តមានហើយ ខណៈព្យុះទី១៨នឹងចូលរួមជួយ ជះឥទ្ធិពលមកលើកម្ពុជា
S
Sreyleak Yith
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ សម្ពាធទាបកើតនៅលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៤ ឈ្មោះ ក្រវាន់ និងព្យុះទី១៨ ឈ្មោះ សូដេល មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បោកបក់មកលើអាងទន្លេមេគង្គ សមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ជាម៉ាន់ និងសមុទ្ទចិនខាងត្បូង។ កត្តានេះ នឹងធ្វើឱ្យកម្ពុជាមានភ្លៀងយ៉ាងខ្លាំង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦...។

រូបតំណាង
រូបតំណាង

ក្រសួងធនធានទឹក អះអាងថា ខេត្តនៅតំបន់មាត់សមុទ្ទ និងជួរភ្នំបូកគោ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៧០ភាគរយ។រលកសមុទ្ទបោកបក់ខ្លាំង មានកម្ពស់ជាមធ្យមអប្បបរមា ចាប់ពីកន្លះម៉ែត្រ ដល់កម្ពស់មធ្យមអតិបរមា១,៧០ម៉ែត្រ។ រីឯតំបន់ខ្ពង់រាប មាន ខេត្តព្រះវិហារ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ក្រចេះ ស្ទឹងត្រែង ប៉ៃលិន ឧត្តរមានជ័យ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់អមមកជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។

ចំណែក តំបន់វាលទំនាប រាវ់ចាប់រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ ស្វាយរៀង ព្រៃវែង បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយប៉ុណ្ណោះ។ ដូច្នេះ ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត