អត្តពលិកហាប់គីដូកម្ពុជា ដណ្តើមបានមេដាយសរុប៣៥គ្រឿង ពីព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី៣ នៅហុងកុង
Chanmarady Chuon
2 ម៉ោងមុន

កីឡា៖ នៅព្រឹកថ្ងៃអាទិត្យទី១៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមអន្តពលិកជម្រើសជាតិហាប់គីដូកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រ និងមុខមាត់ថ្មីជូនជាតិ នៅលើឆាកអន្តរជាតិ បន្ទាប់ពីបានខិតខំប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ រហូតដណ្តើមបានមេដាយសរុបចំនួន៣៥គ្រឿង នៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកអាស៊ី លើកទី៣ (3rd Asian Hapkido Championship) ដែលបានប្រព្រឹត្តទៅនៅទីក្រុងហុងកុង ប្រទេសចិន…។

គួររំលឹកផងដែរថា ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាហាប់គីដូកម្ពុជា សរុបចំនួន១៨រូប បានចាកចេញពីមាតុភូមិ ដើម្បីចូលរួមការប្រកួតកីឡាហាប់គីដូជើងឯកអាស៊ីលើកទី៣ កាលពីព្រឹកថ្ងៃទី១៣សីហា ឆ្នាំ២០២៦ កន្លងទៅ។​ ជាលទ្ធផល នៅក្នុងសមិទ្ធផលដ៏ត្រចះត្រចង់នេះ ប្រតិភូកីឡាកម្ពុជា ប្រមូលបានមេដាយមាស១២គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរឹទ្ធ១៤គ្រឿង

ជ័យជម្នះយ៉ាងធំធេងនាពេលនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែងហ្វឹកហាត់ ការលះបង់យ៉ាងសន្ធឹកសន្ធាប់ និងស្មារតីតស៊ូមិនបោះបង់របស់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ដើម្បីលើកទង់ជាតិកម្ពុជាឱ្យបក់រវិកៗលើឆាកកីឡាអន្តរជាតិ។ មហាជន និងអ្នកស្នេហាវិស័យកីឡាក្នុងស្រុក បានសម្ដែងការអបអរសាទរ អរគុណ ក៏ដូចជាកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងផ្សព្វផ្សាយពីកីឡាករខ្មែរលើឆាកអន្តរជាតិ តាមរយៈការប្រជែងយកមេដាយ និងនាំកិត្តិយសជូនជាតិមាតុភូមិយ៉ាងត្រចះត្រចង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត