
សុខភាព៖ ផ្កាស្បូន ជាជំងឺដែលចេញរោគសញ្ញាជាដុំសតូចៗ ភាគច្រើនកើតនៅលើទ្រូង ត្របកភ្នែក បរិវេណភ្នែក និងក្រោមភ្នែក ជាពិសេសនារីៗតែងកើតមានជំងឺនេះច្រើនជាងបុរស...។

ដើមចមដែលបង្កឱ្យកើតមានកើតផ្កាស្បូន មិនទាន់មានមូលហេតុច្បាស់លាស់ ទេ គ្រាន់តែមានកត្តាជំរុញឱ្យកើតមានជំងឺនេះមានដូចជាកត្តាតំណពូជ ការបញ្ចេញក្រពេញញើសច្រើនខុសប្រក្រតី មានជំងឺទឹកនោមផ្អែម វិបត្តិនៃជំងឺ Down Syndrome។ ជំងឺផ្កាស្បូនមិនអាចព្យាបាលដោយខ្លួនឯងបាននោះ កាលណាលោកអ្នកញិច នោះផ្កាស្បូនរឹតតែរាលដាលខ្លាំងឡើង។ បើកើតជំងឺផ្កាស្បូនដោយសារកត្តាតំណពូជមិនមានវិធី ការពារនោះទេ ត្រឹមតែថែទាំស្បែក ដោយការសម្អាតឱ្យស្អាតល្អរៀងរាល់ថ្ងៃ ចៀសវាងការត្រូវកម្តៅថ្ងៃខ្លាំងប៉ុណ្ណោះ។

ចំពោះវិធីព្យាបាលមាន២យ៉ាងនោះគឺ គ្រូពេទ្យសើស្បែកព្យាបាលអ្នកជំងឺផ្កាស្បូន អាស្រ័យទៅតាមស្ថានភាពជំងឺនីមួយៗ ដែលក្នុងនោះមានដូចជា ទី១.បាញ់កាំរស្មី និងទី២.កោសកោសិកាចេញពីក្នុងស្បែក។ គួរជ្រាបថា ជំងឺផ្កាស្បូននេះគ្មានវិធីការពារមិនឱ្យកើតបានទេ ហើយក្រោយទទួលបានការព្យាបាលរួចរាល់ មានអ្នកកើតជំងឺនេះមួយចំនួនអាចកើតសារជាថ្មី៕ អត្ថបទដកស្រង់ចេញពី៖ ហេទ្បូគ្រូពេទ្យ



