សូមជ្រាប..! ជំងឺទល់លាមករ៉ាំរ៉ៃ បង្កទ្បើងដោយហេតុផលធំៗ១០យ៉ាង
S
Sreyleak Yith
05 សីហា 2026 08:00 AM

សុខភាព៖ ការទល់លាមក រំខានដល់សុខភាពទាំងផ្លូវកាយ និងផ្លូវអារម្មណ៍។ ការទល់លាមកនេះ អាចមានអ្នកជំងឺខ្លះគិតថា គ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ការគិតបែបនេះខុសហើយ ពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ ដែលបង្កឱ្យមានជាជំងឺនេះកើតឡើង។ នេះបើយោងតាមការចុះផ្សាយក្នុងផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត…។

មូលហេតុអាចបង្កឱ្យមានបញ្ហាទល់លាមក រួមមាន៖ ការបាត់បង់តុល្យភាពនៃមេរោគល្អ ការពិបាកចិត្ត ការគិតច្រើន និងខ្វះលំហាត់ប្រាណ។ បរិភោគអាហារគ្មានជាតិសរសៃហ្វៃប័រ ទទួលទានទឹកដោះគោច្រើនពេក ទទួលទានស្ករច្រើន និងពិសាទឹកមិនបានគ្រប់គ្រាន់។ លើសពីនេះ ដោយសារការប្រើថ្នាំមានផ្ទុកជាតិកាល់ស្យូម ជាតិដែក និងថ្នាំពេទ្យមួយចំនួនទៀត។ ផលវិបាកនៃជំងឺទល់លាមក អាចបណ្ដាលឱ្យទៅជាបញ្ហាខ្សោយពោះវៀនធំ និងប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំ។ មួយវិញទៀត អាចឱ្យមានការដាច់រហែកភ្នាសរបស់បាត និងបង្កជាការធ្លាក់ឈាម និងមានការឈឺចាប់ពេលបន្ទោរបង់ និងបង្កទៅជាជំងឺឫសដូងបាត។ បើសិនជាមានបញ្ហាដូចបានរៀបរាប់ខាងលើ ត្រូវមកពិគ្រោះ និងពិនិត្យព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញ ដើម្បីបង្កាភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិត។

គួរដឹងថា អាហារដោះស្រាយបញ្ហាទល់លាមក មានដូចជា៖.ពោត​លីង (Popcorn)៖ ពោត​លីង​ ជា​អាហារ​ដែល​ផ្ដល់​សុខភាព​ និង​ងាយ​ស្រួល​ទទួល​បាន​សារធាតុ​សរសៃ ​បើ​សិនជា​អត់​ដាក់​អំបិល ឬ​ប័រចូល។ គ្រាប់​ពោត ​​ជាគ្រាប់​ធញ្ញជាតិ​អាច​ការពារ ឬ​កាត់​បន្ថយបញ្ហា​ទល់​លាមក​ បើ​ព្យាយាម​បរិភោគឱ្យ​បាន​ច្រើន។ ២.ផ្លែ​សារី ផ្លែ​ផ្លាំ និងផ្លែ​ប៉ោម៖ ផ្លែឈើ៣មុខ​នេះ មាន​ជាតិ​​សរសៃផ្តល់ទៅ​រាង​កាយ​ស្រដៀង​គ្នា​ចន្លោះ​ពី៥-៦​ក្រាម ក្នុង​មួយ​ផ្លែ។ ក្រៅ​ពី​នេះ ពពួក​​ផ្លែ​ប៊្លែក​បឺរី ឬ​ផ្លែ​ស្ត្រប់​បឺរី​ ក៏​សម្បូរដោយ​ជាតិ​សរសៃ​ដែរ។ .ផ្លែ​គីវី៖ ​ផ្លែ​គីវី មាន​ជាតិ​ស្ករ​​ទាប​ណាស់ ធ្វើ​ឱ្យ​កាត់​បន្ថយ​ការ​ហើម​ពោះ។ លើសពីនេះ មាន​ជាតិ​សរសៃ​ និង​មាន​ជីវជាតិ​ល្អ​ៗសម្រាប់​សុខភាព​ផ្សេង​ទៀត ដូច​ជា​វីតាមីន C ជាដើម។ 

៤.ដំឡូង​ជ្វា៖ ដំឡូង​មាន​សារធាតុ​សរសៃ​ខ្ពស់ ​ប៉ុន្តែ​ភាគ​ច្រើន​ស្ថិត​នៅ​លើ​សម្បក។ ដំឡូង​ជ្វា​ស្ងោរ​ជាមួយ​សម្បក​ទំហំ​ល្មម​មួយ អាច​ផ្ដល់​ឱ្យ​សារធាតុ​សរសៃ​ដល់​ទៅ៣,៨​ក្រាម។ ដំឡូង​ផ្សេងទៀតក៏​ល្អ​ដែរ ​សម្រាប់​បញ្ហា​ទល់​លាមក ដោយ​ដំឡូង​តូច​ល្មម​ អាច​មាន​ជាតិ​សរសៃ​ដល់​ទៅ៣ក្រាម។ .គ្រាប់​សណ្ដែក៖ សណ្ដែក​ស្ថិត​នៅ​ក្នុង​ក្រុម​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​បំផុត។ នៅ​ពេល​ទទួលទាន សណ្ដែក​មួយ​ពែង នឹងអាច​ទទួល​បាន​ជាតិ​សរសៃ​រហូត​​ដល់ទៅ​១០ក្រាម​។ ​ ប្រភេទ​សណ្ដែកទាំងនោះ ​មានដូច​ជា សណ្ដែក​សៀង សណ្ដែក​ក្រហម សណ្ដែកហ្គាបានហ្ស៊ូ (Garbanzo beans) សណ្ដែក​លីម៉ា ឬ​សណ្ដែក​ពីន​តូ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត