មូលហេតុធំៗទាំង៥នេះ បង្កឱ្យមាន«ជំងឺ​សួត​ឡើង​រឹង»
S
Sreyleak Yith
3 ម៉ោងមុន

សុខភាព៖ ជំងឺ​សួត​ឡើង​រឹង (Lung Consolidation) កើតឡើង​​នៅ​ពេល​ដែល​ខ្យល់​​បំពេញ​សួត​ ត្រូវ​ជំនួស​ដោយ​​សារធាតុ​ផ្សេង។ កត្តាដែលបង្កឱ្យកើតជំងឺនេះមាន៥យ៉ាង ដូចខាងក្រោមនេះ...។

ជំងឺ​សួត​ឡើង​រឹង កើតទ្បើងដោយសារ ​ ទី១.ឈាមហូរ​ក្នុង​សួត៖ កើត​មាន​ពេល​សួត​មាន​​ឈាមហូរ​។ បើ​យោង​តាម​ឯកសារ​ស្ដី​ពី​ជំងឺ​របេង ​ និង​ជំងឺ​ផ្លូវ​ដង្ហើម​ ការ​ហូរ​ឈាម​នេះ ​ភាគ​ច្រើន​បង្ក​ឡើង​ពី​ការ​រលាក​សរសៃ​ឈាម ​អាច​ធ្វើ​ឱ្យសរសៃ​ឈាម​អ្នក​ជំងឺ​ ងាយ​ជ្រាប​។ .ឈ្លក់​សួត៖ កើត​ឡើង​ពេល​​ដក​ដង្ហើម​ចូលហើយមាន​​កម្ទេច​អាហារធ្លាក់ចូល​ទៅ​ក្នុង​សួត និងពេល​ច្រាល​ចូល​ទៅ​អាច​បង្ក​ជា​ជំងឺ​រលាក​សួត​។ .ជំងឺ​រលាក​សួត៖ ជា​ជំងឺ​ដែល​ច្រើន​បង្ក​ទៅ​ជា​សួត​ឡើង​រឹង​​ជាង​គេ។ នៅ​ពេល​មាន​ការ​បង្ក​រោគ​ក្នុង​សួត​រាង​កាយ​របស់​យើង​នឹង​បញ្ជូន​កោសិកា​ឈាម​-ស ​ទៅ​សម្លាប់​ពួក​មេរោគ​។ កោសិកា​ដែល​ស្លាប់​ទាំង​នោះ ​នឹង​បង្កើត​បាន​ជា​ខ្ទុះ​ហើយ​អាច​កក​ស្ទះ​ក្នុង​សួត​។

លើសពីនេះ ជំងឺ​រលាក​សួត​អាច​បង្ក​ឡើង​ពី​វីរុស​ និង​បាក់តេរី​ ហើយ​ក៏​អាច​បង្ក​មក​ពី​ផ្សិត ​និង​មីក្រូ​សរីរាង្គ​ផ្សេង​ទៀត​ដែរ។ .មហារីក​សួត៖ ជំងឺ​កាច​សាហាវ​នេះ ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ហើយ​បើ​តាម​សមាគម​មហារីក​​សហរដ្ឋអាម៉េរិក មហារីក​សួត ឆក់​យក​ជីវិត​មនុស្ស​ច្រើន​ជាង ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តាត មហារីក​ពោះវៀន​ធំ​ និងមហារីកសុដន់ ​បូក​ចូល​គ្នា​ទៅ​ទៀត។ ៥.ជំងឺ​ហើម​សួត៖ ជំងឺខ្សោយបេះដូង គឺ​ជា​មូលហេតុ​​ បង្ក​ឱ្យ​មាន​អាការហើម​សួត​ច្រើនជាង​គេ​។ នៅ​ពេល​​បេះដូង​ មិន​អាច​ច្របាច់​ឈាម​ចេញ​​អស់​ទេ ​ ឈាម​នឹង​ចាល់​ត្រឡប់​ទៅ​សរសៃ​ឈាម​ក្នុងសួត​ ជាហេតុ​នាំឱ្យ​មាន​សម្ពាធ​​កាន់​តែ​ធំ​ ទៅកាន់​​បំពង់ខ្យល់។ មួយវិញទៀត នៅពេល​យើងឈ្លក់ទឹក ​ក៏​​អាច​​​ហើម​សួត​ដែរ ដោយសារ​តែ​ទឹក​ចូល​ក្នុង​សួត។

ចំណែករោគ​សញ្ញាវិញ មានដូចជា៖ ក្ដៅ​ខ្លួន បែក​ញើស​ពេល​យប់ កណ្ដាស់ ​និង​ចង់​ផុត​ដង្ហើម​ម្ដង​ៗ ព្រមទាំងពិបាក​ដក​ដង្ហើម​កាន់​តែ​ខ្លាំង​ឡើង ​ អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងររបស់​ជំងឺ។ អស់​កម្លាំង​ល្ហិត​ល្ហៃ និងធ្ងន់​ទ្រូង​ ហើយ​មាន​ការ​ឈឺ​ចាប់។ ដង្ហើម​ញាប់កើត​ឡើង​ពេល​ចង្វាក់​ដង្ហើម​កើន​ឡើង បែក​ញើស​ច្រើន និង​ពិបាក​ក្នុង​ការ​និយាយ។ ក្អក​ខ្លាំង ​និង​ចេញ​ស្លេស្ម​ច្រើន ឮ​សំឡេង​ពេល​ដក​ដង្ហើម និងមុខ​ស្លេក​ស្លាំង​ ឬ​ស្វាយ​មុខ ។ល៕ដកស្រង់ពី៖ ហេទ្បូគ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត