អាវុធហត្ថបន្ទាយមានជ័យ បញ្ជូនមនុស្ស១៣នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច និងទទួលផលចោរកម្ម
ហាក់ អ៊ីឌី
9 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី១៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយរកឃើញពួកគេជាប់ពាក់ព័ន្ធអំពើប្លន់ ,កាប់អាវុធខុសច្បាប់ និងទទួលផលចោរកម្ម ក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។ 

របាយការណ៍ពីមន្ត្រីជំនាញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោមការសម្របសម្រួលផ្នែកច្បាប់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវករណីលួចតាមរយៈប្រព័ន្ធ GPS ដែលបានបំពាក់នៅលើម៉ូតូរបស់ជនរងគ្រោះ។ ភ្លាមៗ...ប្រព័ន្ធ GPS បានផ្តល់សញ្ញា ខណៈក្រុមជនសង្ស័យជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅទីនោះព្យាយាមរត់គេចខ្លួន តែកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដេញបង្រ្កាប និងធ្វើការឃាត់ជនសង្ស័យជាបន្តបន្ទាប់សរុបបានចំនួន១៣នាក់ និងចាប់យកវត្ថុតាងម៉ូតូចំនួន៦គ្រឿង (ក្នុងនោះ២គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ រីឯ៤គ្រឿងទៀត រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់)។ 

ក្រោយឃាត់ខ្លួន និងសួរនាំរួច អាជ្ញាធរបានពិនិត្យឃើញមានភាពស៊ីសង្វាក់ និងមានតម្រុយពិរុទ្ធភាពនៃបទល្មើសពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ទទួលផលចោរកម្ម, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យទាំង១៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត