អាជ្ញាធរប្រដេញតាមឃាត់រថយន្ត៥គ្រឿង ដែលដឹកទំនិញលើសទម្ងន់កម្រិតកំណត់នៅស្រុកឆ្លូង
ហាក់ អ៊ីឌី
9 ម៉ោងមុន

ក្រុងក្រចេះ៖ រថយន្តធុនធំចំនួន៥គ្រឿង ត្រូវបានអាជ្ញាធរប្រដេញតាមស្ទាក់ចាប់ ជុំវិញការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅចំណុចភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦...។

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តធុនធំទាំងនេះ បានដឹកជន្លង់ម្រេចដោយបើកបរពីទិសដៅខេត្តស្ទឹងត្រែងមកចំណុចកែងសណ្ដាន់ ក៏បានបើកគេចពីស្ថានីយជញ្ជីញថ្លឹងរថយន្តអចល័តកាំពី តាមផ្លូវមាត់ទន្លេស្រុកសម្បូរ ក្រុងក្រចេះ។ ភ្លាមៗក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយមន្ទីរសាធារណការខេត្តក្រចេះ តាមឃាត់រថយន្តទាំងនោះ ដើម្បីធ្វើការត្រួតពិនិត្យ។ ក្រៅពីរថយន្ត៤គ្រឿង ដែលក្រុមការងារជញ្ជីងចល័តចម្រុះរបស់ក្រសួងរកឃើញដឹកលើសទម្ងន់ ក៏មានរថយន្តមួយគ្រឿងទៀតដែលព្យាយាមបើកគេចដែរ តែត្រូវក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណ:បច្ចេកទេស តាមឃាត់បានយកមកវិញដូចគ្នា។

ដោយឡែក ចំពោះរថយន្តមួយគ្រឿងទៀតដែលព្យាយាមបើករត់គេច លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បញ្ជាក់ថា នឹងបន្តនីតិវិធីរាយការណ៍ជូនក្រុមការងារជញ្ជីងចល័ត ដើម្បីមកថ្លឹង និងត្រួតពិនិត្យ ក្នុងករណីរកឃើញថា ផ្ទុកលើសទម្ងន់កំណត់ មន្ត្រីជំនាញនឹងពិន័យទៅតាមនីតិវិធីច្បាប់ជាធរមាន៕ រាយការណ៍ដោយ៖ សារី​ ណែត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត