និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ប្រកាសឈ្មោះគម្រោងអភិវឌ្ឍដីឡូតិ៍ចំនួន៧ ដែលប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ និងអំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្ន !

រាជធានីភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានចេញសេចក្តីជូនដំណឹងថ្មីមួយ ប្រកាសពីឈ្មោះគម្រោងអភិវឌ្ឍដីឡូតិ៍ចំនួន៧ ដែលប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ ជាមួយគ្នានេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះឈ្មោះគម្រោងអភិវឌ្ឍដីឡូតិ៍ដែលគ្មានអាជ្ញាបណ្ណ ដែលមានឈ្មោះក្នុងសេចក្តីជូនដំណឹងដូចខាងក្រោមនេះ៖

១.ដីឡូតិ៍ខ្នាតវីឡា ច័ន្ទថាវី ស្ថិតនៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
២.ដីឡូតិ៍អភិវឌ្ឍន៍ ក្រុងច្បារមន ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
៣.ដីឡូតិ៍ ផន ម៉ាលីស ស្ថិតនៅភូមិស្វាយតាអ៊ុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៤.សម្បត្តិ ប៊ុនធឿន អចលនទ្រព្យ ស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
៥.ស្រីពេជ្រដីឡូតិ៍ ស្ថិតនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
៦.ដីឡូតិ៍ ស៊ុន ដារ៉ាវុធ ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៧.សួនឧស្សាហកម្ម ស្កាយ ជោគជ័យ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍដីឡូតិ៍ ដែលគ្មានអាជ្ញាបណ្ណទាំងនេះ ព្រោះអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុបាន។ ហេតុដូចនេះ សូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត