
ខេត្តកំពង់ឆ្នាំ៖ តំណាងអយ្យការខេត្តកំពង់ឆ្នាំង សម្រេចដោះលែងបុរសឈ្មោះ នី រ៉វី ឱ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ។ បើតាមដើមហេតុ ដែលសមត្ថកិច្ចរៀបរាប់ គឺកើតចេញពីការឈ្លោះគ្នារវាងបុរស ឈ្មោះ សុះ អាលី និងបុរសឈ្មោះ នី រ៉វី។ មុនកើតហេតុ បុរសឈ្មោះ សុះ អាលី កំពុងជួបជុំគ្នា (មានទទួលទានគ្រឿងស្រវឹងផងដែរ) នៅផ្ទះមួយផ្សេងទៀត ទល់មុខផ្ទះបុរសឈ្មោះ នី រ៉វី ស្ថិតក្នុងភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១៣ ខែឧសភា។

ក្រោយមកបន្តិច បុរសឈ្មោះ សុះ អាលី និងបុរសឈ្មោះ នី រ៉វី ក៏ប៉ះសម្តីគ្នា ដោយមានការអះអាងពីសមត្ថកិច្ចថា បុរសឈ្មោះ សុះ អាលី ជាអ្នកផ្តើមមុន។ ពួកគេ ទាំង២នាក់ បានប្រើហិង្សាដាក់គ្នាបន្តិចដែរ មុននឹងត្រូវប្រជាការពារភូមិបំបែក។ ពេលឈ្លោះគ្នារួច មិនមែនចប់រឿងនោះទេ! បុរសឈ្មោះ សុះ អាលី បានកាន់ពូ.ថៅចូលទៅកា.ប់បុរសឈ្មោះ នី រ៉វី ដល់ក្នុងផ្ទះ ហើយបុរសឈ្មោះ នី រ៉វី បានត្រូវរបួ.សចំក្បាល។ ភ្លាមៗ បុរសឈ្មោះ នី រ៉វី ក៏រត់ទៅយកពូ.ថៅនៅចង្ក្រានបាយ មកកា.ប់បុរសឈ្មោះ សុះ អាលី ត្រូវចំគុម្ពត្រចៀកវិញ។ ដោយត្រូវរបួ.សធ្ងន់ធ្ងរ បុរសឈ្មោះ សុះ អាលី ក៏បាត់.បង់ជី.វិតភ្លាមៗនៅកន្លែងកើតហេតុ (ក្នុងបរិវេណផ្ទះបុរសឈ្មោះ នី រ៉វី)។ ក្រោយកើតហេតុ បុរសឈ្មោះ នី រ៉វី ក៏ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ។ សាធារណជន នាំគ្នាបញ្ចេញមតិលើបណ្តាញសង្គមថា បុរសឈ្មោះ នី រ៉វី ប្រើសិទ្ធិការពារខ្លួន៕




