បរទេសជាង១០០នាក់​ មានទាំងថៃផង ត្រូវចាប់ខ្លួននៅតំបន់​​ផ្លាហ្សា​ក្រុង​បាវិត ពាក់ព័ន្ធអំពើឆបោកតាមអនឡាញ
ហាក់ អ៊ីឌី
មួយថ្ងៃមុន

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ មានជនបរទេសជាង១០០នាក់ ត្រូវអាជ្ញាធរចាប់ខ្លួន ក្រោយពួកគេលបលួចសម្ងំប្រព្រឹត្តិអំពើឆបោកប្រាក់ នៅតំបន់​សកល​ផ្លាហ្សា ​ក្រុង​បាវិត ខេត្តស្វាយរៀង....។

របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បង្ហាញថា យុទ្ធនាការបោសសម្អាតអំពើឆបោកនេះ ធ្វើឡើងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង​ ឡាយ​ ជុងហេង​។ លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យទីតាំងដែលសង្ស័យ ហើយឃាត់ខ្លួនជនសង្ស័យសរុប១១១នាក់ ក្នុងនោះ មាន ជនជាតិវៀតណាម, ចិន, ប៉ាគីស្ថាន, ថៃ, មីយ៉ាន់ម៉ា, និងខ្មែរម្នាក់ផងដែរ។

ជាមួយគ្នា អាជ្ញាធរបានដកហូតសម្ភារវាវត្ថុតាងជាច្រើន រួមមាន កុំព្យូទ័រលើតុ All-In-One, ទូរសព្ទដៃ, កុំព្យូទ័រយួរដៃ, ម៉ាស៊ីនកុំព្យូទ័រ CPU, ម៉ូនីទ័រ, រថយន្ត, និងម៉ូតូ ជាដើម។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ ត្រូវបានបិទជា​បណ្ដោះអាសន្ន​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត