ប៉ូលិសខេត្តកំពតស្រវឹងស្រា-ជក់ថ្នាំ ទាញកែវស្រាគប់ស្ត្រីរត់តុ ប្រឈមអស់បុណ្យសក្តិ និងអាចជាប់ពន្ធនាគារពី២ឆ្នាំ ដល់៥ឆ្នាំ
L
Linda Sorn
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប៉ូលិសខេត្តកំពតម្នាក់ ឈ្មោះ ទេព សុខផេង ដែលស្រវឹងទាញកែវស្រាគប់ស្ត្រីរត់តុ ត្រូវបានសាលាដំបូងខេត្តកំពត សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់សារធាតុញៀន។ មាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ចែងថា បទល្មើសហិង្សាដោយចេតនា ត្រូវដាក់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ

លោក ទេព សុខផេង 
លោក ទេព សុខផេង 

ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ។ ជនត្រូវចោទ ឈ្មោះ ទេព សុខផេង ជាមន្រ្តីបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត បានប្រព្រឹត្តអំពើហិង្សាទាំងកំរោល នៅហាងមួយកន្លែង ក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីថ្ងៃទី១៩ ខែមេសា។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ឆ្លើយតបនឹងអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រអប់ខំមិនថា «[មន្រ្តីនគរបាលរូបនេះ] នឹងមិនទុកឡើយ»។ គួរជម្រាបថា ជនត្រូវចោទឈ្មោះ ទេព សុខផេង បានលើកកែវស្រា គប់ចំកណ្ដាលមុខ ស្ត្រីជាអ្នករត់តុឈ្មោះ ថា ទិត្យធូ បណ្តាលឱ្យរងរបូសផ្ទៃមុន ដោយសារខឹងកែវស្រាខ្លួនអស់ទឹកកក៕

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត  
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត