អនុព័ន្ធយោធាមីយ៉ាន់ម៉ា បេ្តជ្ញាជំរុញកិច្ចសហការជាមួយកងទ័ពកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
L
Linda Sorn
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា លោក ស៊រ វន បានបង្ហាញការបេ្តជ្ញាចិត្តថា នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងឱកាស លោក ស៊រ វន បានចូលជួបសម្ដែងការគួរសមជាមួយ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

ជំនួបរវាង លោក ស៊រ វន នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងលោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
ជំនួបរវាង លោក ស៊រ វន នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងលោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ

លោក ស៊រ វន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់អាហាររូបករណ៍ដល់កងទ័ពមីយ៉ាន់ម៉ា បានសិក្សានៅសាកលវិទ្យាល័យការពារជាតិកម្ពុជា។ ជាមួយគ្នានោះ លោកបានរំឭកអំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងបានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការរបស់លោក។

លោក ស៊រ វន នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា។ រូបភាព៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
លោក ស៊រ វន នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា។ រូបភាព៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ

លោក វង្ស ពិសេន បានអបអរសាទរចំពោះលោក ស៊រ វន ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានជាយូរអង្វែងមកហើយ។ ទន្ទឹមនឹងនោះ លោកបានស្នើដល់ភាគីមីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរព័ត៌មានប្រឆាំងភេរវកម្ម បទល្មើសផ្សេងៗ ព្រមទាំងសកម្មភាពការងារនានាដែលបម្រើឱ្យផលប្រយោជន៍រួមដល់ប្រជាជននិងកងទ័ពប្រទេសទាំងពីរ៕

លោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ រូបភាព៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
លោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ រូបភាព៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
ជំនួបរវាង លោក ស៊រ វន នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងលោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
ជំនួបរវាង លោក ស៊រ វន នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងលោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត