បុរសជនជាតិចិន១៥នាក់ ត្រូវអាជ្ញាធរចាប់ខ្លួននៅទីតាំងឆបោកលុយ ក្នុងបុរីអ័រគីដេជ្រោយចង្វារ
ហាក់ អ៊ីឌី
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ បុរសជនជាតិចិន១៥នាក់ ត្រូវចាប់ខ្លួនក្នុងទីតាំងប្រព្រឹត្តិអំពើឆបោក ឬ Online Scams ក្នុងបុរីអ័រគីដេ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦.....។

ក្រោមការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានី បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យបុរីខាងលើ ព្រមទាំងឃាត់បុរសជនជាតិចិនទាំង១៥នាក់។ ជាមួយគ្នា អាជ្ញាធរបានបន្តដកហូតវត្ថុតាង ដែលបម្រើឱ្យការប្រព្រឹត្តិបទល្មើស រួមទាំងគ្រឿងញៀនមួយចំនួនផងដែរ។ បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត