គ្រឿងចក្រកម្ទេចមីនធុនធ្ងន់របស់ជប៉ុន មកដល់កម្ពុជាដើម្បីបង្កើនការបោសសម្អាតមីនបន្ទាន់
L
Linda Sorn
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ ប្រភេទ KOMATSU មានទម្ងន់ជាង៤០តោន បានមកដល់កម្ពុជាហើយ កាលពីថ្ងៃទី២៦កុម្ភៈ ​ ដើម្បីចូលរួមកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាមដែលបន្សល់ទុកពីការឈ្លានពានរបស់យោធាថៃ...។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា គ្រឿងចក្រប្រើប្រាស់ និងអភិវឌ្ឍន៍បច្ចេកទេសនៅកម្ពុជា រវាងអង្គភាពស៊ីម៉ាក់ និងក្រុមហ៊ុន KOMATSU នៅចុងទសវត្សឆ្នាំ១៩៩៨​ ហើយបានដាក់ឱ្យដំណើរការក្នុងអង្គភាពស៊ីម៉ាក់ កាលពីកំលុងឆ្នាំ២០០៥។ លោក ហេង រតនា អរគុណរដ្ឋាភិបាលជប៉ុនដែលបានផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់នេះ ​ជូនរាជរដ្ឋាភិបាល​កម្ពុជា ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់ ក្នុងការពន្លឿនលើការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌នៅកម្ពុជា​ ជាពិសេស សំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានកាលពីពេលថ្មីៗ​។ ការសម្អាតនឹងមានប្រយោជន៍ ផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅភូមិឋាន និងប្រើប្រាស់ដីធ្លីក្នុងការកសាងជីវភាពជាថ្មីឡើងវិញ​ ប្រកបដោយសុខសុវត្ថិភាព និងកសាងជីវិតដោយសន្តិភាព។​

គួរបញ្ជាក់ថា ​ សង្គ្រាមឈ្លានពានរបស់យោធាថៃ ក្នុងឆ្នាំ២០២៥កន្លងទៅថ្មីៗ បានបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាជនកម្ពុជាមួយភាគធំ ដែលបាននិងកំពុងរស់នៅតាមខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ពោលគឺគ្រាប់បែកចង្កោម​ គ្រាប់បែកទម្លាក់ពីលើយន្តហោះ ដ្រូនអត្តឃាត​ អាវុធសារធាតុគីមី​ និងគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះទូទៅ​ បានគំរាមកំហែងសុខសុវត្ថិភាពលើផ្ទៃដីប្រមាណ៤៤១ ៥៩៥ហិកតា​ ក្នុងភូមិសាស្ត្រនៃភូមិចំនួន៣៤០​ក្នុងខេត្តចំនួន៧ ​តាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត