បុរសប៉ាគីស្ថានម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយយកខ្សែភ្លើងរឹតកសម្លា.ប់សង្សារ
ហាក់ អ៊ីឌី
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ សមត្ថកិច្ច ចាប់ខ្លួនបុរសប៉ាគីស្ថានម្នាក់ ក្រោយធ្វើសកម្មភាពយកខ្សែភ្លើងរឹតកសម្លាប់សង្សារ នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមការផ្សាយលើទំព័រហ្វេស៊ុកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦....។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បញ្ជាឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបុរសជាសង្ស័យម្នាក់ អាយុ៣៣ឆ្នាំ ជនជាតិប៉ាគីស្ថាន ដើម្បីនាំទៅសាកសួរ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ

នៅចំពោះមុនសមត្ថកិច្ច ជនដៃដល់បានសារភាពថា ពិតជាបានធ្វើសកម្មភាពរឹតកសម្លាប់សង្សារខ្លួន ជាជនជាតិប៉ាគីស្ថានដូចគ្នា ដោយផ្ដើមចេញពីជម្លោះពាក្យសម្ដី រួចឱ្យគ្នីគ្នាយកសាកសពទៅប្លុងចោល។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ រីឯបក្ខពួក កម្លាំងជំនាញកំពុងបន្តតាមប្រមាញ់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត