ពិសាទឹកឱ្យបានច្រើន អាកាសធាតុរយ:ពេលថ្ងៃបីនេះ ក្ដៅដល់៣៥អង្សា
S
Sreyleak Yith
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ របបខ្យល់មូសុងឦសាន បានបក់លើសមុទ្ទចិនខាងត្បូង សមុទ្ទកម្ពុជា និងអាងទន្លេមេគង្គ ធ្វើឱ្យធាតុអាកាសក្ដៅ ចាប់ពី៣៤ដល់៣៥អង្សា ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងអះអាងថា តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សា។ មានខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី។ តែយ៉ាងណា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មិនមានភ្លៀងធ្លាក់ទេ។ ចំពោះរលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា មួយម៉ែត្រ។

តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២២អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សា។ ក្នុងនោះ មានខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ា ក្នុងល្បឿនមធ្យម២ម៉ែត្រក្នុងមួយវិនាទី។ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ កណ្តាល តាកែវ ព្រៃវែង និងស្វាយរៀង គ្មានភ្លៀងធ្លាក់ទ្បើយ។ ជាមួយគ្នា តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សា។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម២ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំក្រវាញ និងតំបន់ជួរភ្នំដងរែក ក៏មិនមានភ្លៀងធ្លាក់ដែរ៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត