អាជ្ញាធរបង្រ្កាបជនជាតិចិន១៣នាក់ ដកហូតកាំ.ភ្លើងខ្លី និងថ្នាំញៀនមួយចំនួនធំនៅបុរីប៉េងហួត
ហាក់ អ៊ីឌី
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានចាប់ជនជាតិចិនប្រុសស្រី១៣នាក់ ជាមួយថ្នាំញៀន និងអាវុធខ្លីមួយដើម នៅចំណុចផ្ទះលេខ១០៤ ផ្លូវR១៣ (បុរីប៉េងហួត) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦...។

ក្រោមការសម្របសម្រួលពីតំណាងអយ្យការ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងឈានដល់ការឃាត់ខ្លួនជនជាតិចិនទាំង១៣នាក់ (ក្នុងនោះស្រី៥នាក់) ព្រមទាំងដកហូតអាវុធខ្លី១ដើម ម៉ាក Glock 19, គ្រាប់បែក (ដោះគីបចេញលែងអាចផ្ទុះបាន), គ្រាប់ពណ៌ផ្កាឈូកអក្សរ WY ចំនួន១៣៤គ្រាប់, និងឧបករណ៍ជក់គ្រឿងញៀន។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងនេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត