នោះរឿងធំហើយ ! ក្រសួងមហាផ្ទៃចាត់មន្រ្តីជំនាញចុះស៊ើបអង្កេត ករណីកូនចៅចោទមេប៉ូលិសខេត្តបន្ទាយមានជ័យ បង្កាច់បង្ខូចរឿងរត់ចោលជួរ
ហាក់ អ៊ីឌី
22 មករា 2026 10:00 AM

រាជធានីភ្នំពេញ៖ ក្រោយសម្រែកឈឺចាប់របស់វីរនគរបាលជួរមុខ លេចឮដល់ក្រសួងមហាផ្ទៃ ករណីរងការចោទប្រកាន់ពីថ្នាក់លើដែលបង្កាច់បង្ខូចរឿងរត់ចោលជួរ ពេលនេះ ក្រសួងមហាផ្ទៃចាត់មន្រ្តីជំនាញចុះស៊ើបអង្កេតហើយ។ នេះបើតាមការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងប្រាប់ SBM News នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦...។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ 
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ 

លោក ទូច សុខៈ គូសបញ្ជាក់យ៉ាងដូច្នេះថា ពាក់ព័ន្ធបញ្ហានេះ ក្រសួងបានឃើញមានការបង្ហោះផ្សព្វផ្សាយកាលពីម្សិលមិញ ហើយបច្ចុប្បន្នថ្នាក់លើ ក៏បានចាត់មន្ត្រីជំនាញដើម្បីធ្វើការស៊ើបសង្កេតស្រាវជ្រាវ ដើម្បីស្វែងរកការពិត។ ជាមួយគ្នានេះ លោកទូច សុខៈ បន្ថែមថា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សង្ឃឹមថា និងមិនមានរឿងបែបនេះកើតឡើងទៅចុះ។ យ៉ាងណា ក្រៅពីការចោទប្រកាន់កូនចៅក្រោមឱវាទ ថាបានរត់ចោលសមរភូមិហើយនោះ លោក សាន សុវណ្ណរី មានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅបានអះអាងថា លោក សិទ្ធិ ឡោះ ថែមទាំងគំរាមចាប់វាយខ្នោះ និងបញ្ជាមន្រ្តីក្រោមឱវាទ មិនឱ្យចុះមកសួរសុខទុក្ខនគរបាលរងរបួស ខណពេលដែលរូបលោក និងយុទ្ធមិត្ត២០នាក់ទៀត កំពុងសម្រាកព្យាបាលដោយរងរបួសរាងកាយ និងពុល[ផ្សែងពុល]នៅឯមន្ទីរពេទ្យផងដែរ។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ 
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ 

បន្ថែមលើនេះ លោក សាន សុវណ្ណរី បន្ថែមថា កំលុងពេលច្បាំងតតាំងជាមួយសត្រូវថៃឈ្លានពានទឹកដីចំនួន៧ថ្ងៃ រូបលោក និងមិត្តរួមអាវុធ២០នាក់ ក្នុងកងអនុសេនាតូចទី១ ពុំទទួលបានការពន្យល់ ណែនាំ ពីថ្នាក់ដឹកនាំណាម្នាក់ បង្ហាត់បង្ហាញឱ្យស្គាល់ពីទីតាំងភូមិសាស្ត្រ និងយុទ្ធសាស្ត្រសំខាន់ៗក្នុងការប្រយុទ្ធឡើយ។ យ៉ាងណា រូបភាពទាំងអស់នេះ រូបលោកចាត់ទុកថា ជាការរុញកងកម្លាំងនគរបាលឱ្យទៅជួបគ្រោះថ្នាក់ដល់ជីវិត ហើយស-បញ្ជាក់ពីការដឹកនាំដោយមិនមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ដល់អាយុជីវិត សុខទុក្ខរបស់កងកម្លាំងក្រោមឱវាទ និងថែមទាំងដាក់កំហុស មូលបង្កាច់ ធ្វើឱ្យកងកម្លាំងបាក់ទឹកចិត្ត និងឈឺចាប់រកអ្វីប្រៀបពុំបានថែមទៀតផង ជាហេតុ ធ្វើឱ្យរូបលោកដាច់ចិត្តទម្លាយរឿងនេះ តាមបណ្ដាញសង្គមតែម្ដង៕

លោក សាន សុវណ្ណរី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
លោក សាន សុវណ្ណរី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត