វៀតណាម១៦៤នាក់ លួចចូលមកធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបានអាជ្ញាធរបណ្តេញចេញ
ហាក់ អ៊ីឌី
21 មករា 2026 05:55 AM

រាជធានីភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី១៦៤នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនទៅស្រុកកំណើតវិញ ក្រោយរកឃើញលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ដោយគ្មានលិខិតឆ្លងដែន។ នេះបើតាមការឱ្យដឹងពី​អគ្គនាយក​ដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២១​ ខែមករា ឆ្នាំ២០២៦នេះ...។

ការបណ្ដេញចេញនេះ ធ្វើឡើងដោយមានការណែនាំពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក​ សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍​ បានណែនាំឱ្យ​នាយកដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន១៦៤នាក់ (ស្រី៣២នាក់) ចេញពី​ព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ពាក់​ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។ ក្នុងនោះដែរ នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និង​ខេត្ត​ត្បូង​ឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត