សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»
S
Soriya Sou
20 មិថុនា 2025 03:15 AM

រាជធានីភ្នំពេញ៖ ស្ពានលេខ២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ​ ដែលត្រូវបានគេស្គាល់ថា ស្ពានខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»…។

ស្ពានលេខ២៨ ជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រសិទ្ធនាមថាជា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។
ស្ពានលេខ២៨ ជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រសិទ្ធនាមថាជា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»។

ការប្រសិទ្ធនាមស្ពានខ្ពស់ជាងគេ ជា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ» របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងតបតាមសំណើសុំគោលការណ៍របស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ ស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ ជាគម្រោងខ្សែផ្លូវជាតិលេខ១០ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ២៥លានដុល្លារអាម៉េរិក។ ស្ពាននេះ ត្រូវបានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាផ្លូវជាអចិន្រ្តៃយ៍ កាលពីថ្ងៃទី១៥ឧសភា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

ដោយសារស្ពាននេះ ស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ក្រសួងសាធារណការ ក្នុងនាមម្ចាស់គម្រោង បានរៀបចំឱ្យមាននូវទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំទីធ្លាសម្រាប់ចតយានយន្តនៅទាំងសងខាងក្បាលស្ពាន ដែលម្ខាងៗអាចចតរថយន្តប្រភេទទេសចរណ៍/គ្រួសារ បានប្រមាណពី៦០-៧០គ្រឿងផងដែរ។ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ អាចឈប់ថតរូប និងទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយអ័ព្វ និង ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត