សិស្សបឋមវៀតណាមជាប់ចំណាត់ថ្នាក់ល្អបំផុតនៅអាស៊ីអាគ្នេយ៍ ផ្នែកគណិតវិទ្យា អំណាន និងសំណេរ
ហៀប ស៊ីថេត
13 ឧសភា 2025 12:30 PM

រដ្ឋធានីហាណូយ៖ សិស្សសាលាបឋមសិក្សាវៀតណាម បានជាប់ចំណាត់ថ្នាក់ល្អបំផុតក្នុងចំណោមសិស្សនៅអាស៊ីអាគ្នេយ៍ លើផ្នែកគណិតវិទ្យា អំណាន និងសំណេរ។ នេះបើតាមការបង្ហាញដោយការវាយតម្លៃមាត្រដ្ឋានបឋមសិក្សាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤។

ក្រសួង​អប់រំ និង​បណ្ដុះបណ្ដាល​ បានប្រកាស​ថា​ លទ្ធផល​លម្អិត​នឹង​មក​ដល់​នៅ​ចុង​ឆ្នាំ​នេះ។ វៀតណាមបានចូលរួមក្នុងការវាយតម្លៃរួមជាមួយកម្ពុជា ទីម័រខាងកើត ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងហ្វីលីពីន។ ការ​វាយ​តម្លៃ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាលា​បឋម​សិក្សា​ចំនួន១៥២នៅ​ទូទាំង៥៣ខេត្ត​ក្រុង។ SEA-PLM គឺជាកម្មវិធីវាយតម្លៃការសិក្សាដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្ដង សម្របសម្រួលដោយអង្គការរដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ (SEAMEO) អង្គការ UNICEF និងដៃគូអន្តរជាតិផ្សេងៗទៀត។ គោលដៅនៃកម្មវិធីនេះ គឺដើម្បីជួយប្រទេសនានាតាមដានលទ្ធផលនៃការសិក្សារបស់សិស្ស និងពង្រឹងប្រព័ន្ធអប់រំ។

យ៉ាងណា វៀតណាមបានឈរនៅលើលេខរៀងកំពូលនៃមុខវិជ្ជាទាំង៣ នៅក្នុងការចូលរួមលើកដំបូងរបស់ខ្លួនតាំងពីឆ្នាំ២០១៩ ដែលរួមមាន៖ កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន។ វៀតណាមទទួលបានពិន្ទុ៣៤១,៥៥ ក្នុងមុខវិជ្ជាគណិតវិទ្យា ពិន្ទុ៣៣៦,៤៦ ក្នុងអំណាន និងពិន្ទុ៣២៨,០១ ក្នុងសំណេរ ខណៈពិន្ទុនេះលើសពីមធ្យមភាគនៃពិន្ទុ៣០០ ទៅ៣០៤ ក្នុងមួយមុខវិជ្ជា។

ក្រសួងបានគូសបញ្ជាក់ថា លទ្ធផល SEA-PLM ទាំងឆ្នាំ២០១៩ និង២០២៤ មានភាពស៊ីសង្វាក់គ្នាជាមួយលទ្ធផលល្អរបស់វៀតណាម ក្នុងកម្មវិធីសម្រាប់ការវាយតម្លៃសិស្សអន្តរជាតិ(PISA) សម្រាប់ក្មេងអាយុ១៥ឆ្នាំ។ ថ្លែងនៅក្នុងការវាយតម្លៃចុងក្រោយរបស់ PISA ឆ្នាំ២០២២ សិស្សវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន ផ្នែកគណិតវិទ្យា វិទ្យាសាស្រ្ត និងអំណាន បន្ទាប់ពីប្រទេសសិង្ហបុរី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត