អាចចូលរួមដោយសេរី! បុរី មេគង្គ លែន នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍កុមារ និងគ្រួសារ នៅថ្ងៃ៥-៦ខែមេសា ឆ្នាំ២០២៥
អុន សម្ផស្ស
30 មីនា 2025 02:20 AM

(ភ្នំពេញ)៖ បុរី មេគង្គ លែន នឹងរៀបចំកម្មវិធី «ពិព័រណ៍កុមារ និងគ្រួសារ MEKONG LAND’S KIDS AND FAMILY FUN FAIR 2025» ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៥ និងទី៦ ខែមេសា ឆ្នាំ២០២៥ ក្នុងគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់» ដែលស្ថិតតាមបណ្តោយផ្លូវជាតិ ៦A (ហួសស្ពានទី១) ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង៩យប់។ ពិធីពិព័រណ៍នេះ បើកឱ្យមានការចូលរួមដោយសេរី។ 

កម្មវិធីដ៏ធំនេះនឹងនាំយកការកម្សាន្តដ៏សម្បូរបែបសម្រាប់ប្អូនៗកុមារ ដោយមានជាកម្មវិធីសិល្បៈ គំនូរ ផ្ដល់ជូនដោយ Global Art Cambodia។ កាន់តែពិសេស កម្មវិធីនឹងមានការប្រលងគំនូរផាត់ពណ៌ជូនដល់ប្អូនៗកុមារៗទាំងអស់ដោយគ្រាន់តែចុះឈ្មោះប្រលងតាមតំណភ្ជាប់ខាងក្រោម។ ហើយជ័យលាភីលេខ១ ដល់លេខ៣ តាមវគ្គប្រលងនីមួយៗនឹងទទួលបានរង្វាន់ពី បុរី មេគង្គ លែន និងដៃគូសហការក្នុងកម្មវិធី។ ក្រៅពីនេះក៏មានការកម្សាន្តជាច្រើនទៀតផងដែរដូចជា៖ ការលោតពោង, ការចូលលេងពិព័រណ៌សត្វទន្សាយពី Cambofarm Rabbitry, និងកម្មវិធីតាមស្ដង់សាលាជាច្រើនដែលនឹងមានវត្តមានក្នុងកម្មវិធីទាំងពីរថ្ងៃ។

បន្ថែមពីលើនេះ កម្មវិធី «ពិព័រណ៌កុមារនិងគ្រួសាររបស់ បុរី មេគង្គ លែន» ក៏មានការកម្សាន្តសម្រាប់យុវវ័យ ក៏ដូចជាបងៗដែលជាអាណាព្យាបាលផងដែរ ដែលកម្មវិធីមានជាការបង្រៀនរៀបចំបាច់ផ្កា ដោយឥតគិតថ្លៃពីហាងផ្កា SH Floral, ពិព័រណ៌សុខភាព ដែលនឹងមានវាគ្មិនជាវេជ្ជបណ្ឌិតមកពីមន្ទីរពហុព្យាបាល និងសម្ភព មេម័រ នឹងនាំយកប្រធានបទសំខាន់ៗនៃសុខភាពរបស់កុមារ បុរស និងស្ត្រី, ការបើកសាកល្បងនូវគ្រប់ម៉ូឌែលរបស់រថយន្ត JETOUR និងទទួលបានគូប៉ុងសម្រាប់ដូរយកភេសជ្ជៈពី Brown Coffee, ការលេងអុក, ការកម្សាន្តតាមស្ដង់អាហារ និងភេសជ្ជៈជាច្រើន និងការប្រគំតន្រ្តីពេលល្ងាចផងដែរ។

កុំភ្លេចមកចូលរួមកម្សាន្ត និងទទួលយកបទពិសោធដ៏ល្អសម្បូរបែបនៅកម្មវិធីពិព័រណ៌កុមារនិងគ្រួសារ MEKONG LAND’S KIDS AND FAMILY FUN FAIR 2025 ទាំងអស់គ្នា!

ជួបគ្នានៅថ្ងៃទី៥ និង៦ ខែមេសា ឆ្នាំ២០២៥ ក្នុងគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់» ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់!

រៀបចំដោយ៖ បុរី មេគង្គ លែន

សហការឧបត្ថម្ភដោយ៖ JETOUR CAMBODIA

តំណភ្ជាប់សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធី៖ https://forms.gle/HZq5ufMx4kg5iNXJ8

ទីតាំងគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់»៖ https://maps.app.goo.gl/tgwnbEBr72Vniz8C8

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត