
រាជធានីភ្នំពេញ៖ មានលុយតិចក៏អាចក្លាយជាម្ចាស់កម្មសិទ្ធិប្លង់រឹងភ្លាមៗបានដែរ! សម្រាប់ខែមីនា ឆ្នាំ២០២៥នេះ បុរី មេគង្គ លែន មានប្រូម៉ូសិនពិសេសដែលមិនធ្លាប់មានពីមុនមកគឺ «DIAMOND VOUCHER OFFER» ដែលអតិថិជននឹងចំណេញបានច្រើន រួមនឹងឱកាសក្លាយជាម្ចាស់ផ្ទះភ្លាមៗនៅក្នុងខែមីនានេះ។

ការផ្ដល់ជូនមានដូចជា៖
-ទទួលបានបណ្ណសាច់ប្រាក់រហូតដល់ ៦៥ ០០០ដុល្លារ សម្រាប់ការទិញផ្ទះ
-ទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៦ភាគរយ
-គោលការណ៍បង់ប្រាក់ងាយស្រួល
-ទទួលបានកម្ចីរយៈពេលវែងដល់ទៅ ៣០ឆ្នាំ
-ទទួលបានឱកាសឈ្នះរង្វាន់រថយន្តទំនើប ROLLS ROYCE
-ទិញភ្លាម ចូលនៅភ្លាម!
-ក្លាយជាម្ចាស់កម្មសិទ្ធិ១០០ភាគរយភ្លាមៗ
កុំឱ្យឱកាសក្លាយជាម្ចាស់ផ្ទះរបស់អ្នកនៅខែមីនានេះកន្លងផុតទៅឱ្យសោះ! សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅការិយាល័យផ្នែកលក់ទាំង ៣ទីតាំង របស់ បុរី មេគង្គ លែន និងទស្សនាផ្ទះគំរូ ក៏ដូចជាទីតាំងផ្ទាល់ ឬទំនាក់ទំនងមកកាន់លេខ៖ ០៦១ ៩៥៥ ៩៩៩។

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម សុវត្ថិភាពក៏ដូចជាផាសុកភាពនៃការរស់នៅប្រចាំថ្ងៃរបស់អតិថិជនដោយគម្រោងហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ និងបរិវេណគម្រោងទាំងមូលត្រូវបានធានាសន្តិសុខ សុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោង។

ក្រៅពីនេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ បុរី មេគង្គ លែន បានអ៊ុតផ្លូវកៅស៊ូ និងអ៊ុតគំនូស ត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីសុវត្ថិភាពចរាចរណ៍ក្នុងបុរី, មានប្រព័ន្ធភ្លើងបំភ្លឺផ្លូវគ្រប់ពេលវេលា, មានបំពាក់ WIFI តាមសួនច្បារ ឥតគិតថ្លៃដែលមានល្បឿនលឿនដល់ទៅ ១០០Mbps (សម្រាប់ Download និង Upload), បានរៀបចំប្រព័ន្ធបង្កប់ទុយយោរង់ចាំក្នុងដី ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីនធឺណិតជាច្រើនប្រព័ន្ធចូលមកចែកចាយសេវា, និងបានធ្វើការដំឡើងបង្គោលសេវាទូរសព្ទពីរទីតាំងរួចរាល់ ហើយក៏បានបំពាក់សេវាទូរសព្ទមួយចំនួនផងដែរ។ បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7






