ចំណេញ១០ម៉ឺនដុល្លារភ្លាមៗ រាល់ការទិញផ្ទះនៅ បុរី មេគង្គ លែន ដើម្បីអបអរឆ្នាំថ្មីប្រពៃណីចិនក្នុងខែមករានេះ
អុន សម្ផស្ស
09 មករា 2025 10:00 AM

រាជធានីភ្នំពេញ៖ ចំណេញ១០ម៉ឺនដុល្លារភ្លាមៗ រាល់ការទិញគេហដ្ឋាននៅ បុរី មេគង្គ លែន! ចាប់ពីថ្ងៃនេះរហូតដល់បំណាច់ខែមករា ឆ្នាំ២០២៥នេះ បុរី មេគង្គ លែន មានប្រូម៉ូសិន«អាំងប៉ាវនាំសំណាងឆ្នាំថ្មី២០២៥» ដែលមានការផ្ដល់ជូនដ៏ពិសេសសម្រាប់បើកទំព័រឆ្នាំថ្មីដល់អតិថិជនក្នុងការទិញគេហដ្ឋានប្រណិតដូចជា៖ 

•ការបញ្ចុះតម្លៃ ១០០ ០០០ដុល្លារ ភ្លាមៗ

•ទិញភ្លាមចូលនៅភ្លាម! ដោយមិនចាំបាច់ចំណាយពេលរង់ចាំយូរ!

សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកអញ្ជើញទៅការិយាល័យផ្នែកលក់ទាំង ៣ទីតាំង របស់ បុរី មេគង្គ លែន និងទស្សនាផ្ទះគំរូ​ ក៏ដូចជាទីតាំងផ្ទាល់ ឬទំនាក់ទំនងមកកាន់លេខ៖ ០៦១ ៩៥៥ ៩៩៩

បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា ក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប​ និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣គម្រោងដូចជា៖ ទី១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ ទី២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ២០១១ និង ទី៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ 

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំកំពូល និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ដោយ៖ ប្រើប្រាស់បេតុងដែលមានកម្លាំងរហូតដល់ ៣៥MPa ដែលធ្វើឱ្យសំណង់មានភាពធន់រឹងមាំអាចទប់ទល់នឹងកម្លាំងសង្កត់បានខ្លាំង, ប្រើប្រាស់ជញ្ជាំងឥដ្ឋ២០ រៀបឥដ្ឋតាន់ ៣ជួរ ឥដ្ឋប្រហោង ៥ជួរ និងកូវឥដ្ឋកាន់ ១ជួរ ដោយអនុលោមតាមស្ដង់ដារបច្ចេកទេស សម្រាប់ជញ្ជាំងជុំវិញផ្ទះ ជញ្ជាំងខណ្ឌពីផ្ទះមួយទៅផ្ទះមួយ និងជញ្ជាំងក្នុងផ្ទះទាំងអស់, ប្រើប្រាស់ផលិតផលការពារជម្រាបទឹកម៉ាក Radcon របស់សហរដ្ឋអាម៉េរិក រាល់កន្លែងដែលមានផ្ទៃប៉ះជាមួយទឹកដូចជា ផ្ទៃជាន់ដំបូលខាងលើ ផ្ទៃខាងលើនៃល្បាក់ខ្សែទឹក និងវេរ៉ង់ដាខាងមុខជាដើម និងបានរៀបចំរួចជាស្រេចនូវប្រព័ន្ធការពារសត្វកណ្តៀរជូនម្ចាស់ផ្ទះ។ 

ដើម្បីផ្ដល់ជូននូវផាសុកភាព​ និង សុវត្ថិភាពក្នុងការរស់នៅរបស់អតិថិជន បុរី មេគង្គ លែន បានរៀបចំសួនច្បារធំៗជាច្រើននៅក្នុងគម្រោង ហើយបានបំពាក់ប្រព័ន្ធការពាររួមមាន៖ ការការពារសន្តិសុខ ២៤ម៉ោង ក្នុងគម្រោងទាំងមូល, ប្រព័ន្ធការពាររន្ទះ, ក្បាលចែកចាយទឹកសាធារណៈ ឬ ហៅថា Water Hydrant, បណ្តាញកាមេរ៉ាសុវត្ថិភាពសាធារណៈសម្រាប់គ្រប់ផ្លូវទាំងអស់នៅក្នុងបុរីទាំងមូល។

ក្រៅពីនេះ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ បុរី មេគង្គ លែន បានអ៊ុតផ្លូវកៅស៊ូ និងអ៊ុតគំនូស ត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីសុវត្ថិភាពចរាចរណ៍ក្នុងបុរី, មានប្រព័ន្ធភ្លើងបំភ្លឺផ្លូវគ្រប់ពេលវេលា, មានបំពាក់ WIFI ឥតគិតថ្លៃដែលមានល្បឿនលឿនដល់ទៅ ១០០Mbps (សម្រាប់ Download និង Upload), បានរៀបចំប្រព័ន្ធបង្កប់ទុយយោរង់ចាំក្នុងដី ដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនអ៊ីនធឺណិតជាច្រើនប្រព័ន្ធចូលមកចែកចាយសេវា,និងបានធ្វើការដំឡើងបង្គោលសេវាទូរសព្ទពីរទីតាំងរួចរាល់ ហើយក៏បានបំពាក់សេវាទូរសព្ទមួយចំនួនផងដែរ។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ! 

សម្រាប់ព័ត៌មានលម្អិតបន្ថែម៖០៦១ ៩៥៥ ៩៩៩, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline

ផែនទីការិយាល័យផ្នែកលក់កណ្តាល៖https://maps.app.goo.gl/ce51Q5RZBjeASF4D7

ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7

ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត