លោក ប្រាក់ សុខុន៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាធនធានហិរញ្ញវត្ថុយ៉ាងសំខាន់សម្រាប់កម្ពុជា​ ​និងប្រទេស៥ទៀត
S
Sreyleak Yith
24 មីនា 2025 06:45 PM

រាជធានីភ្នំពេញ៖ មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាធនធានហិរញ្ញវត្ថុ​​​ដ៏សំខាន់សម្រាប់សមាជិកទាំង៦ គឺ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ មូលនិធិនេះ​ គាំទ្រលើគម្រោងនាពេលបច្ចុប្បន្ន និងអនាគតលើវិស័យសំខាន់ៗ រួមមាន៖​ ការអភិវឌ្ឍជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី​ ។ នេះបើតាមការបញ្ជាក់ពីសារលិខិតរបស់​ លោក​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

លោក​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោក​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

​លោកឧបនាយករដ្ឋមន្ត្រី​​ បានគូសបញ្ជាក់ថា ផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) ជាសក្ខីភាពមួយចំពោះចក្ខុវិស័យរួម។​ ផែនការនេះ​ បានបង្ហាញនូវទិសដៅច្បាស់លាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងការអភិវឌ្ឍ។ តាមរយៈការផ្តល់អាទិភាពដល់ការអភិវឌ្ឍដែលផ្តោតលើប្រជាជន និងការច្នៃប្រឌិត ផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង​ នឹងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងលើកកម្ពស់ការរីកចម្រើន។ ផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង​ ក៏នឹងផ្តល់នូវវេទិកាមួយដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា ដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ហាឆ្លងព្រំដែនដែលធានាបាននូវអនាគតកាន់តែរីកចម្រើន និងសុខដុមរមនាសម្រាប់អនុតំបន់មេគង្គ-ឡានឆាង។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ​ គោលបំណងស្នូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺតំណាងដោយស្មារតីនៃភាពជាដៃគូ ស្មើភាពគ្នា ភាពជាថ្នាក់ដឹកនាំ ផលប្រយោជន៍រួម និងអនាគតរួមប្រកបដោយសន្តិភាព និងវិបុលភាព។ កត្តាទាំងនោះបានផ្តល់អំណាចឱ្យដោះស្រាយបញ្ហាប្រឈមរួមគ្នា និងចាប់យកឱកាសសម្រាប់ការរីកចម្រើន។ ចំពោះសមិទ្ធផលសំខាន់ៗដែលប្រទេសទាំង៦ បានសម្រេចរួមគ្នាមានដូចជា៖ ការបង្រួមគម្លាតនៃការអភិវឌ្ឍ ការលើកកម្ពស់​ ការតភ្ជាប់តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន។​ សូមជម្រាបថា​​ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានចាប់ផ្តើមបង្កើតនៅឆ្នាំ២០១៦

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត