មនុស្ស៧នាក់់ត្រូវបានសមត្ថកិច្ចខេត្តត្បូងឃ្មុំឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
អាន ប៊ុនរ័ត្ននៈ
14 កុម្ភៈ 2025 04:00 AM


ក្រុងសួង៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់បទបញ្ជាកណ្តាប់ដៃដែកលើប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋកម្មគ្រឿងញៀននៅទូទាំងប្រទេស ពេលនេះ អាជ្ញាធរខេត្តត្បូឃ្មុំ បានចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនអស់រយៈពេល២ថ្ងៃ(ថ្ងៃទី១៣-១៤កុម្ភៈ) ឃាត់ខ្លួនក្រុមជួញដូរបានជាបន្តបន្ទាប់សរុប៧នាក់់...។

មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនរយៈពេល២ថ្ងៃនេះ ស្ថិតនៅក្នុងចំណុចការដ្ឋានកំពុងសាងសង់ ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជាមួយគ្នា អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យ៧នាក់់ប្រុស៦ និងស្ត្រីម្នាក់ ក្រោយបើកការស៊ើបអង្កេតស៊ីជម្រៅដល់ឫសគល់នៃក្រុមប្រើប្រាស់ ជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ដោយមានការចូលរួមសហការពីអាជ្ញាធរចម្រុះពីកម្លាំងកងរាជអាវុធហត្ថស្រុកពញាក្រែក និងកងកម្លាំងផ្នែកសឹករងពញាក្រែក ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលនីតិវិធីពីលោក សួន ទី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តផងដែរ។

មន្ត្រីនគរបាលជំនាញបានឱ្យដឹងបន្តថា ជាលទ្ធផលនៃប្រតិបត្តិការខាងលើ សមត្ថកិច្ចជំនាញបានដករហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌-សថ្លាសង្ស័យជាថ្នាំញៀនចំនួន ៣០កញ្ចប់, ឧបករណ៍សម្រាប់សេពថ្នាំញៀនចំនួន០៤សម្រាប់, ដែកកេះ និងថង់ផ្លាស្ទិកសម្រាប់អុច និងវេចខ្ចប់ថ្នាំញៀនមួយចំនួន, ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹង០១គ្រឿង, កែវបំពង់ខ្សៀសម្រាប់ជក់សេពគ្រឿងញៀនចំនួន០៦, កន្រ្តៃ០៥ដើម និងដាវកែច្នៃចំនួន១៤ដើម, ទូរសព្ទដៃចំនួន០២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត បន្តនីតិវិធីច្បាប់ដើម្បីបញ្ជូនបន្តទៅតុលាការ។

គួរបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យបើកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិធំៗ ដូចជា ស្ថាប័នប៉ូលិសអន្តរជាតិអ៊ីនធើប៉ូល (INTERPOL) និងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) ជាដើម ដើម្បីបង្ក្រាបឱ្យដល់ឫសគល់ នៃអង្គការចាត់តាំង ឬបណ្តាញជួញដូរគ្រឿងញៀនជាអន្ដរជាតិ (នាំគ្រឿងញៀនចូល ឬឆ្លងកាត់កម្ពុជា)។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធររាជធានី-ខេត្ត ចាត់វិធានការម៉ឺងម៉ាត់ ស្វែងរក និងទប់ស្កាត់ការនាំចូលគ្រឿងញៀនទៅក្នុងភូមិសាស្ត្ររបស់ខ្លួន ឬឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត ដោយត្រូវបើកយុទ្ធនាក់ារជាប់ជាប្រចាំ ក្នុងការស្រាវជ្រាវរកប្រភពគ្រឿងញៀន និងក្រុមមេខ្លោង រួមទាំងបណ្តាញខ្សែរយៈ ដើម្បីបំផ្លាញឱ្យដល់ឫសគល់នៃក្រមឧក្រិដ្ឋជន៕ រាយការណ៍ដោយ៖ SN

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត