ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ធ្វើរួចជិត៨០ភាគរយហើយ
S
Sreyleak Yith
10 មករា 2025 11:30 AM

ខេត្តក្រចេះ៖​ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥ ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចបានស្ទើរតែ៨០ភាគរយហើយ ហើយបើគ្មានការប្រែប្រួលទេនោះ នឹងអាចបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។​​ នេះបើតាមការបញ្ជាក់ពី លោក ​លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ស្ពាននេះ...។

ការបញ្ជាក់លោកនាយកគម្រោង ធ្វើទ្បើង​នា​​​ឱកាសដែលលោកដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលថ្ងៃទី៩មករា ។​​ ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ បានណែនាំក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស ក៏ដូចជាក្រុមហ៊ុនសាងសង់ត្រូវប្រឹងប្រែងក្នុងកិច្ចការសាងសង់, គិតពីសុវត្ថិភាពការងារការដ្ឋាន, មានកម្មវិធីការងារច្បាស់លាស់ និងរាល់ដំណាក់កាលការងារនីមួយៗត្រូវធ្វើតេស្តឱ្យបានត្រឹមត្រូវ។ សូមជម្រាបថា ​ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ ប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលចិន និងបានបើកការដ្ឋានសាងសង់ កាលពីដើមខែមករា ឆ្នាំ២០២៣៕

រាយការណ៍ដោយ៖ SN (ភ្នាក់ងារខេត្តក្រចេះ) 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត